អ្នកណាគេ? Mbappe ចុចឈ្មោះម្នាក់នេះជាកីឡាករដែលស័ក្តិសមក្នុងការឈ្នះ Ballon d'Or ឆ្នាំនេះ - Khmerload

អ្នកណាគេ? Mbappe ចុចឈ្មោះម្នាក់នេះជាកីឡាករដែលស័ក្តិសមក្នុងការឈ្នះ Ballon d'Or ឆ្នាំនេះ

https://s9.kh1.co/08/089261428be932f2f7413f339a34a98943637c0c.jpg
កីទ្បា
 22-Oct-2021 8am · a month ago

Kylian Mbappe ថា Lionel Messi ស័ក្តិសមនឹងឈ្នះពាន Ballon d'Or ឆ្នាំនេះ

អឹរ៉ុប៖ ខ្សែប្រយុទ្ធក្លិប​ Paris Saint Germain កីឡាករ Kylian Mbappe បានចុចឈ្មោះ Lionel Messi ជា កីឡាករដែលស័ក្តិសមបំផុតក្នុងការឈ្នះពានរង្វាន់ Ballon d'Or នៅក្នុងឆ្នាំនេះ។

https://s9.kh1.co/__image/w=650,h=488,q=100/a4/a4d87b8bed3513f10a086e986a76ea94ad8c6e59.png
កីឡាករ Kylian Mbappe
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Messi ជា កីឡាករម្នាក់ដែលត្រូវបានគេរំពឹងខ្ពស់ ថា នឹងអាចប្រជែងយកពានរង្វាន់ Ballon d'Or ជាលើកទី៧បន្ទាប់ពីកាលពីរដូវកាលមុន រូបគេបានជួយឲ្យ Barcelona ឈ្នះពានរង្វាន់ Copa Del Rey និង អ្វីដែលរឹតតែពិសេសនោះ គឺ ការជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America។

https://s9.kh1.co/__image/w=650,h=366,q=100/52/525f0f0b29f1c2f759d5e04b14352644593826d2.png
កីឡាករ Lionel Messi

Mbappe បាននិយាយថា៖

ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានលេងជាមួយ Messi ហើយ គាត់ពិតជាស័ក្តិសមក្នុងការឈ្នះពានរង្វាន់ Ballon d'Or ណាស់៕

កីឡាករ Kylian Mbappe
https://s9.kh1.co/__image/w=650,h=474,q=100/ec/ecb418380395c9dad19251656fff4b6a7878afb9.png
កីឡាករ Kylian Mbappe និង Lionel Messi

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង