អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បាននិយាយថាខ្សែបម្រើ Donny van de Beek មិនសប្បាយចិត្តទេដែលគេមិនបានចូលលេងប៉ុន្តែលោកថាគេនៅតែប្រឹងប្រែងហ្វឹកហាត់ជាធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
de Beek ពុំមានមុខក្នុងជម្រើស១១នាក់ដំបូងនៃការប្រកួតក្របខណ្ឌ Champions League ទល់នឹង Atalanta កាលពីថ្ងៃទី២១ ខែតុលា ឡើយ ប៉ុន្តែ Solskjaer នៅតែសង្ឃឹមថាគេអាចមានឱកាសបានចូលលេង។

កីឡករសញ្ជាតិហូឡង់រូបនេះផ្ទេរពីក្លិប Ajax មកកាន់ទឹកដី Old Trafford កាលពីរដូវកាលមុនប៉ុន្តែមកទល់ពេលនេះ de Beek ចំណាយពេលអង្គុយកៅអីបម្រុងច្រើនជាងបានចូលលេងលើទីលានដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមថាគេកំពុងសម្លឹងចង់ផ្លាស់ទៅទ្រនំថ្មី។

នៅរដូវកាលថ្មីនេះ de Beek បានជាប់ជម្រើស១១នាក់ដំបូងតែ១ប្រកួតគត់និងបានចូលលេងនៅក្របខណ្ឌ Premier League បានតែ៥នាទីប៉ុណ្ណោះហើយកន្លងមកគេក៏ធ្លាប់បង្ហាញកាយវិការខឹងសម្បារនឹង Solskjaer ក្នុងការប្រកួតជាមួយ Villarreal ដែរ។

ឥលូវនេះ Solskjaer បានចេញមុខនិយាយពីស្ថានភាពរបស់ van de Beek ថា៖
ខ្ញុំសង្ឃឹមថាគេនឹងទទួលបានឱកាសចូលលេង។ Donny នៅតែខិតខំប្រឹងប្រែង។ ពិតណាស់ ស្ថានភាពរបស់គេពេលនេះគឺវាលំបាក។ ខ្ញុំយល់ថា Donny ប្រាកដជាខឹងសម្បារនិងមិនសប្បាយចិត្ត ប៉ុន្តែគេតែងតែប្រឹងប្រែងរៀងរាល់ថ្ងៃជាមួយស្នាមញញឹម។ ខ្ញុំដឹងថាគេមិនសប្បាយចិត្តឡើយ ប៉ុន្តែគេខិតខំណាស់ព្រោះជាកីឡាករមានវិជ្ជាជីវៈ។

ប្រភព៖ metro