អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក John Barnes បានទទូចលោក Ole Gunnar Solskjaer ឲ្យជ្រើសរើស Mason Greenwood លេងជាជម្រើសដំបូងជំនួស Jadon Sancho និង Marcus Rashford។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Greenwood រកបានបួនគ្រាប់ឲ្យ Man Utd ហើយនៅក្នុងក្របខណ្ឌ Premier League ខណៈ Sancho ដែលជាកីឡាករចំណូលថ្មីនៅក្នុងរដូវកាលនេះពុំទាន់អាចស្វែងរកគ្រាប់បាល់ដំបូងរបស់ខ្លួនឲ្យ Man Utd បាននៅឡើយទេ។ ងាកមក Rashford វិញក្រោយជាសះស្បើយពីរបួស គេបានបានរកបានពីរគ្រាប់ក្នុងជំនួបទល់នឹង Leicester City និង Atalanta ផងដែរ។ យ៉ាងណាក្តី តាមយោបល់លោក Barnes គិតថា Greenwood គួរតែលេងជាជម្រើសដំបូងជំនួស Sancho និង Rashford។

លោក Barnes បាននិយាយថា៖
Rashford នឹងមិនអាចលេងជាជម្រើសដំបូងបានឡើយពីព្រោះរូបគេមិនទាន់មានរដូវកាលល្អបំផុតនៅឡើយទេមកទល់ពេលនេះ។ ខ្សែប្រយុទ្ធខាងលើនឹងមាន Cristiano Ronaldo, Bruno Fernandes និង Paul Pogba ហើយ Man Utd នៅមានកន្លែងសម្រាប់ម្នាក់ទៀត។ ពួកគេមាន Greenwood ដែលមានលើសគុណភាពលើសអ្នកណាទាំងអស់ ហើយ រូបគេបានបង្ហាញរួចហើយ ថា គេកំពុងមានទម្រង់លេងល្អជាង Rashford និង Sancho៕

ប្រភព៖ metro