អ៊ីតាលី៖ ខ្សែការពារ Giorgio Chiellini បាននិយាយចំៗថា ខ្សែប្រយុទ្ធ Cristiano Ronaldo គួរតែចាកចេញពីក្លិប Juventus ឲ្យលឿនជាងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo បានចាកចេញពីទឹកដីក្រុង Turin បន្ទាប់ពីចំណាយពេលបីរដូវកាលជាមួយក្លិបដោយវិលត្រឡប់មកលេងនៅ Manchester United វិញ។ពិតណាស់ថាអ្នកគាំទ្រនិងកីឡាកររបស់ Juventus មួយចំនួនមានការសោកស្ដាយដែលកំពូលខ្សែប្រយុទ្ធរូបនេះសម្រេចចិត្តចែកផ្លូវជាមួយក្លិប ប៉ុន្តែ Chiellini បែរជាគិតថា Ronaldo គួរតែឆាប់ចាកចេញឲ្យលឿនជាងនេះព្រោះពួកគេនឹងអាចមានពេលត្រៀមខ្លួនបើករដូវកាលថ្មីដោយគ្មានគេ។

Giorgio Chiellini បានថ្លែងប្រាប់ DAZN ថា៖
ពួកយើងបានមកដល់ចំណុចមួយដែល Cristiano ត្រូវការក្រុមថ្មីដែលអាចលេងដើម្បីគេបាន ព្រោះកាលណាក្រុមនោះអាចធ្វើបែបនោះដាក់គេគឺ Ronaldo ជាអ្នកសម្រេចចិត្តទាំងអស់។ គេបានបង្ហាញវាហើយប៉ុន្មានខែមកនេះ និងបង្ហាញមកពួកយើង។ នៅ Juventus នេះ គឺពួកយើងដូចកំពុងបានកើតថ្មី បើសិន Ronaldo បន្តស្នាក់នៅ គេអាចនឹងផ្ដល់តម្លៃបន្ថែមដល់ពួកយើង តែវាជារឿងធម្មតាទេបើគេគិតពីអនាគតខ្លួនឯងជាងបច្ចុប្បន្នកាល។ Ronaldo ចាកចេញនៅថ្ងៃទី២៨ខែសីហា។ វានឹងល្អសម្រាប់ពួកយើងបើគេចាកចេញមុននេះ។ ពួកយើងមានការភ្ញាក់ផ្អើលណាស់ហើយពួកយើងត្រូវបាត់បង់ពិន្ទុ បើសិនគេចាកចេញលឿនជាងនេះពួកយើងនឹងមានពេលត្រៀមខ្លួនគ្រប់គ្រាន់។

ប្រភព៖ goal