ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាYoutube ល្បីឈ្មោះប្រចាំស្រុកខ្មែរ Bro KH បានទទួលសារលើកទឹកចិត្ត និងជូនពរពីស្រីអូន ដែលជាម្ចាស់ផលិតផលយីហោសម្រស់ធម្មជាតិផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមគណនីតារាប្រុសរូបនេះ បានសម្តែងពីអារម្មណ៍រំភើប នៅពេលស្រីអូនសម្រស់ធម្មជាតិ លើកទឹកចិត្តតាមរយៈសារមានដូចខាងក្រោមថា៖
ស្រីអូន ៖ ប្រូត្រូវឈ្នះនឹងជំងឹនេះឲ្យបាន ខ្ញុំមិនដឹងនិយាយថាម៉េចឲ្យប្រូតាមខ្ញុំទេ តែប្រូស្តាប់តែមួយឃ្លាខ្លីបានហើយគឺ សម្រាប់ជីវិតខ្ញុំស្រីអូនកើតមកដើម្បីជួយមនុស្សជុំវិញខ្លួនអញ្ចឹងឧបសគ្គអ្វីក៏ដោយក៏ខ្ញុំត្រូវជំនះឲ្យបានដើម្បីជួយមនុស្សជុំវិញខ្លួនខ្ញុំឲ្យបានច្រើនបំផុត អញ្ចឹងប្រូក៏ដូចគ្នា ប្រូ KH ពូកែណាស់ អញ្ចឹងប្រូត្រូវជំនះគ្រប់យ៉ាងដើម្បីមនុស្សជួយមនុស្សជុំវិញខ្លួនគ្រួសារ និងសង្គមជាតិយើង ខ្ញុំជឿថាប្រូអាចធ្វើបាន
Bro KH ៖បងស្រីអូនគាត់លេីកទឹកចិត្តខ្ញុំច្រេីនណាស់..អរគុណណាស់បងស្រីខ្ញុំនឹងធ្វេីឲ្យបាបាន...ថ្ងៃទី២៥ខ្ញុំនឹងចេញVideo មួយដែលស្រុកខ្មែរយេីងអត់ទាន់មានគេធ្វេី... bye bye..
យ៉ាងណាមិញ អ្នកគាំទ្រក៏បានបន្ថែមការជូនពរទៅកាន់ Bro KH ឲ្យឆាប់ជាពីជំងឺ និងត្រឡប់មកធ្វើវីដេអូកម្សាន្តដូចមុនផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖



