គិតអ៊ីចឹងអត់? លោក Henry អះអាងថា Salah មិនគួររាប់ចូលជាកីឡាករដែលល្អបំផុតទេ ដោយសារតែ...

https://s9.kh1.co/50/50a4dd045c13f09af0ac77ddf6c8d2a94ff02128.jpg
កីទ្បា
 21-Oct-2021 4pm · 10 months ago

លោក Henry អះអាងថា Salah មិនគួររាប់ចូលជាកីឡាករដែលល្អបំផុតទេ

បរទេស៖ លោក Thierry Henry ជឿជាក់ថាកីឡាករ Mohamed Salah គឺមិនគួររាប់ចូលជាកីឡាករដែលល្អបំផុតនៅលើពិភពលោកទេ ហើយលោកមើលឃើញថា Robert Lewandowski និង Karim Benzema គឺល្អជាខ្សែប្រយុទ្ធរបស់ក្រុម Liverpool រូបនេះទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mohamed Salah
  កីឡាករ Mohamed Salah

ជាការពិតណាស់ នៅរដូវកាលនេះ Salah ពិតជាបង្ហាញទម្រង់លេងអស្ចារ្យមែនទែន, តួយ៉ាង នាការបង្ហាញខ្លួន ១១ ប្រកួតកន្លងមក គេរកបានគ្រាប់បាល់ដល់ទៅ ១២ គ្រាប់ឯណោះ។ ក្នុងនោះលោក Henry ក៏យល់ស្របដែរ ដែលគេលើកឡើងថាខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប ជាកីឡាករល្អបំផុត, ប៉ុន្តែយ៉ាងណាជើងចាស់សញ្ជាតិ បារាំង យល់ថាអ្នករាល់គ្នាគឺមិនអាចមើលរំលង Benzema បានឡើយ។

Lewandowski និង Benzema
Lewandowski និង Benzema

នៅពេលអ្នកការសែតខាង CBS Sport សួរថា តើអ្នកចាត់ទុក Salah ជាកីឡាករឆ្នើមជាងគេបំផុតនៅលើពិភពលោកដែរឬទេ? លោក Henry ក៏បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖

គាត់មិនទាន់អាចចាត់ទុកជាកីឡាករល្អបំផុតបានទេ។ មែនហើយ គ្រាប់បាល់ដែលគាត់ទើបតែស៊ុតបញ្ចូលទីថ្មីៗនេះ គឺពិតជាល្អមែន។ ប៉ុន្តែតើអ្នករាល់គ្នាអាចភ្លេច Lewandowski ដោយយ៉ាងម៉េចទៅ? ចុះ Benzema វិញតើអ្នករាល់គ្នាភ្លេចគាត់ហើយមែនទេ? តើអ្នកភ្លេចហើយមែនទេ ពីអ្វីដែលគាត់ទើបតែធ្វើជាមួយក្រុមជម្រើសជាតិថ្មីៗនេះ?  

  លោក Thierry Henry
  លោក Thierry Henry
  លោក Thierry Henry

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង