​ប្រទេសចិន ​លុបជើងហោះហើររាប់រយ និងបិទសាលារៀន បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩​ - Khmerload

​ប្រទេសចិន ​លុបជើងហោះហើររាប់រយ និងបិទសាលារៀន បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩​

https://s9.kh1.co/cf/cf2ee65a9ec4063870ec5b661d83afb8531c0e1e.jpg
សង្គម
 21-Oct-2021 4pm · a month ago

អាជ្ញាធរចិនបានលុបចោលជើងហោះហើររាប់រយ បិទសាលារៀន និងបង្កើនការធ្វើតេស្តទ្រង់ទ្រាយធំនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលានេះ

ប៉េកាំង៖ អាជ្ញាធរចិនបានលុបចោលជើងហោះហើររាប់រយ បិទសាលារៀន និងបង្កើនការធ្វើតេស្តទ្រង់ទ្រាយធំនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលានេះ ដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មីដែលជាប់ទាក់ទងនឹងអ្នកទេសចរមួយក្រុម។ នេះបើតាមប្រភពព័ត៌មាន CNA។

ទីក្រុងប៉េកាំង បានប្រកាន់ខ្ជាប់នូវ​វិធានការទប់ស្កាត់ជំងឺកូវីដ១៩យ៉ាងម៉ឺងម៉ាត់ ជាមួយការបិទព្រំដែន និងការបិទខ្ទប់គោលដៅយ៉ាងតឹងរ៉ឹង បើទោះបីជាប្រទេសដទៃទៀតកំពុងព្យាយាមបន្ធូរបន្ថយការរឹតត្បិតក៏ដោយ។ ការផ្ទុះឡើងចុងក្រោយនេះ គឺជាប់ទាក់ទងទៅនឹងប្តីប្រពន្ធវ័យចំណាស់មួយគូ ដែលស្ថិតនៅក្នុងចំណោមអ្នកទេសចរជាច្រើននាក់។ ពួកគេបានចាប់ផ្តើមនៅសៀងហៃ មុនពេលហោះហើរទៅកាន់ទីក្រុង Xi’an ខេត្ត Gansu និងតំបន់​ Inner Mongolia។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/3f/3f7d4c5e1f410aa5be79c8426f9f81d0147950fa.jpg
សកម្មភាពធ្វើតេស្តកូវីដ១៩

ករណីរាប់សិប ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើដំណើររបស់ពួកគេ ដោយមានទំនាក់ទំនងជិតស្និទ្ធនៅក្នុងខេត្ត និងតំបន់យ៉ាងហោចណាស់ប្រាំ រួមទាំងរដ្ឋធានីប៉េកាំងផងដែរ។ ជាការឆ្លើយតប រដ្ឋាភិបាលក្នុងតំបន់បានចាប់ធ្វើតេស្តទ្រង់ទ្រាយធំ និងបានបិទ​កន្លែងទេសចរណ៍ សាលារៀន និងកន្លែងកម្សាន្តនានានៅក្នុងតំបន់ ​ព្រមទាំងបានដាក់ចេញនូវ​វិធានការបិទខ្ទប់ផងដែរ៕

https://s9.kh1.co/__image/w=650,h=298,q=100/7b/7b5f52e30298ab6a9fd4e5836752255c6a1077f1.png
ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មីនៅក្នុងប្រទេសចិន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមអ្នកទេសចរ
Han Horn
H.H

អត្ថបទទាក់ទង