មានការរាយការណ៍ថា ក្រុមហ៊ុន Oppo កំពុងអភិវឌ្ឍន៍បន្ទះឈីបផ្ទាល់ខ្លួន សម្រាប់ស្មាតហ្វូនកំពូល

//s9.kh1.co/5c/5cf11fd883e4df01bb1cd9ff1ff1a582100a4b08.jpg
បច្ចេកវិទ្យា

 ២១-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើផែនការសម្រេចបាន នោះ Oppo នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតចុងក្រោយ ដែលគ្រប់គ្រងការរចនាប្រព័ន្ធឈីប SoC ដោយខ្លួនឯង។

បរទេស៖ យោងតាមរបាយការណ៍មួយនៅកាសែត Nikkei បានឲ្យដឹងថា ក្រុមហ៊ុន Oppo កំពុងអភិវឌ្ឍន៍ឈីបកំពូលសម្រាប់ទូរសព្ទលំដាប់ខ្ពស់របស់ខ្លួន។ មនុស្សពីរនាក់ដែលបានប្រាប់ទៅកាន់កាសែតនេះ បាននិយាយថាផែនការនេះនឹងបញ្ចេញប្រព័ន្ធឈីប SoCs ផ្ទាល់ខ្លួន នៅឆ្នាំ2023ឬ2024 អាស្រ័យលើល្បឿននៃការអភិវឌ្ឍន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Oppo ត្រូវបានគេរាយការណ៍ថា ចង់ប្រើបច្ចេកវិទ្យាដំណើរការ 3nm កម្រិតខ្ពស់របស់ក្រុមហ៊ុន TSMC សម្រាប់បន្ទះឈីប។ ប្រសិនបើផែនការសម្រេចបាន នោះ Oppo នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតចុងក្រោយ ដែលគ្រប់គ្រងការរចនាប្រព័ន្ធឈីប SoC ដោយខ្លួនឯង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Google ទើបបញ្ចេញទូរសព្ទ Pixel 6 និង Pixel 6 Pro ដែលជាទូរសព្ទដំបូងជាមួយប្រព័ន្ធឈីប SoC ផ្ទាល់ខ្លួនហៅថា Tensor។ ក្រុមហ៊ុន Apple​ និង Samsung ក៏រចនាបន្ទះឈីបផ្ទាល់ខ្លួនសម្រាប់ស្មាតហ្វូនដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Oppo ប្រើឈីបពីក្រុមហ៊ុន Qualcomm និង MediaTek ដូចអ្នកលក់ស្មាតហ្វូនចិនដទៃទៀតដែរ៕

រូបតំណាង
រូបតំណាង

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T