ប្តីប្រពន្ធឱ្យតែចេះរួបរួមគ្នាធ្វើរឿងទាំងនេះ ទោះយ៉ាងណាក៏មិនបែកបាក់គ្នាដែរ

//s9.kh1.co/b1/b18309a580d3b6d8eaec87ba46d6672f525356b9.jpg
នារី

 ២១-តុលា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

មនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នា ឱ្យតែចេះរួបរួមគ្នាធ្វើរឿងទាំងនេះ ទោះមានបញ្ហាធំយ៉ាងណាកើតឡើងមកក៏ដោយ ក៏មិនងាយនឹងបែកបាក់គ្នាបានដែរ។

យល់ដឹង៖ ជីវិតជាប្តីប្រពន្ធ ការរួបរួមសាមគ្គីគ្នា វាជារឿងដែលសំខាន់ខ្លាំងណាស់ ដែលមនុស្សពីរនាក់ត្រូវធ្វើ ព្រោះនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ បើមិនមានការរួបរួមសាមគ្គីគ្នា ច្បាស់ជាងាយនឹងបែកបាក់គ្នាជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ មនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា បើមិនចង់បែកបាក់គ្នាទេនោះ ដាច់ខាតត្រូវតែចេះរួបរួមគ្នាធ្វើនូវរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបជីវិតប្តីប្រពន្ធមិនងាយនឹងបែកបាក់គ្នាបាន លើសពីនេះ ជីវិតប្តីប្រពន្ធ នឹងទទួលបានតែក្តីសុខ។

ប្តីប្រពន្ធឱ្យតែចេះរួបរួមគ្នាធ្វើរឿងទាំង ទោះយ៉ាងណាក៏មិនបែកបាក់គ្នាដែរ៖

១. ដោះស្រាយបញ្ហារួមគ្នា ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធច្បាស់ជាគ្មានថ្ងៃនឹងបែកបាក់គ្នាបានឡើយ ទោះបីជាមានបញ្ហាកើតឡើងប៉ុណ្ណាក៏ដោយ ឱ្យតែមនុស្សពីរនាក់ ចេះរួមគ្នាប្រឈមមុខទៅនឹងបញ្ហា ហើយដោះស្រាយបញ្ហាទាំងនោះជាមួយគ្នា បញ្ហាទាំងអស់នោះ ច្បាស់ជាត្រូវដោះស្រាយបាន លើសពីនេះ វាមិនត្រឹមតែមិនអាចធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នាទេ តែវារឹតតែបន្ថែមភាពស្និទ្ធស្នាលរវាងគ្នា។

២. ចេះយោគយល់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក

រូបតំណាង
រូបតំណាង

មិនថាមានបញ្ហាអ្វីកើតឡើងទេ ប្រសិនបើមនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នា ចេះមានការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ទោះយ៉ាងណាក៏ដោយ ក៏មិនអាចបែកបាក់គ្នាបានដោយងាយដែរ ហេតុនេះហើយ ប្តីប្រពន្ធគ្រប់រូបគួរតែចេះរៀនយោគយល់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ទើបមិនអាចបែកបាក់គ្នាបានដោយងាយ។

៣. ជឿជាក់លើគ្នា

រូបតំណាង
រូបតំណាង

ទំនាក់ទំនងរវាងប្តីប្រពន្ធ បើមិនមានការជឿជាក់លើគ្នាទេនោះ ច្បាស់ជាងាយនឹងមានបញ្ហារវាងគ្នា ដែលអាចឈានទៅដល់ការបែកបាក់គ្នាជាក់ជាមិនខាន ដូច្នេះហើយ ទើបការជឿជាក់លើគ្នាទៅវិញទៅមក គឺតម្រូវឱ្យមនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នា ត្រូវតែរួមគ្នា មានការជឿជាក់លើគ្នា ទើបជីវិតប្តីប្រពន្ធ ទោះយ៉ាងណាក៏ដោយ ក៏មិនអាចបែកបាក់គ្នាបានដែរ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T