អឺរ៉ុប៖ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានហៅ Mohamed Salah ថា ជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិតណាស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបវ័យ ២៩ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី២គ្រាប់បន្ថែមទៀត កំលុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ដែលបានយកឈ្នះលើក្រុម Atletico Madrid ក្នុងលទ្ធផល២ ទល់នឹង ៣ និងបានធ្វើឲ្យគេក្លាយជាកីឡាករដំបូងបង្អស់ក្នុងប្រវត្ដិសាស្ដ្រក្លិប Liverpool ដែលរកបានគ្រាប់បាល់ចំនួន ៩ប្រកួតជាប់គ្នា។ ហើយបើគិតជារួម រដូវកាលនេះ គេស៊ុតបាន១២គ្រាប់ហើយ ក្នុងចំណោម១១ប្រកួត គិតគ្រប់កម្មវិធី។

លោក Wenger បានប្រាប់ beIN Sport ថា៖
គាត់ជាកីឡាករលំដាប់កំពូល ហើយគាត់ពិតជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ន ពីព្រោះគាត់រកគ្រាប់បាល់ ដែលគ្មាននរណាអាចធ្វើបានដូចគាត់។ គាត់លេងបាល់ប្រកបដោយទំនុកចិត្ដ និងភាពច្នៃប្រឌិត។
ប្រភព៖ dailymail