កូរ៉េខាងត្បូង៖ មួយរយៈមុន តារា K-pop មានដូចជា កញ្ញា CL, Park Bom, Jihyo, និង wendi បានធ្វើឲ្យមហាជន រួមទាំងហ្វេនអ្នកគាំទ្រ មានការស្រឡាំងកាំងជាខ្លាំង ក្រោយបានឃើញនូវរូបភាពធាត់ទ្រលុកទ្រលន់របស់ពួកគេ ដោយមិននឹកស្មានដល់ថាក្រោយបាត់មុខមួយរយៈ បែរជាក្លាយជា ស្រីម៉ាប់យ៉ាងដូច្នោះសោះ ព្រោះធ្លាប់តែឃើញពួកគេ មានរូបរាងGoalស្អាត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រូបរាងដែលធាត់ទ្រលុកទ្រលន់ ប្រែខុសពីរូបរាងដើមយ៉ាងដូច្នេះ ក៏ព្រោះតែតារាស្រីប៉ុន្មាននេះ មានបញ្ហាផ្លូវអារម្មណ៍ធ្វើឲ្យពួកគេបាត់មុខពីសិល្បៈនៅតែផ្ទះ និងញ៉ាំជាប់រហូតមិនសូវហាត់ប្រាណ ទើបបណ្តាលឲ្យឡើងគីឡូស្រឺតៗបែបនេះ។
ប៉ុន្តែពេលនេះ ក្រោយបង្ហាញខ្លួនលេចមុខសាជាថ្មី តារា K-popទាំងនេះ ក៏បានត្រឡប់មកយករូបរាងរបស់ពួកគេ កាលពីមុនបានហើយ ដោយបច្ចុប្បន្នមានរាងស្រស់ស្អាត និងមានរាងរៅ ឡើងវិញ ជាមួយនឹង ការតែងខ្លួន ឡូយឆាយ ស៊ីវីល័យជាងមុនឆ្ងាយណាស់៕
សូមទស្សនារូបភាពខាងក្រោម៖