រឿងដែលត្រូវដឹង ពេលប្តីប្រពន្ធ ឈានចូលវ័យកណ្តាល

//s9.kh1.co/ce/ce04d0ee8a902e5997fd2e7891c1eb3b56de7e04.jpg
នារី

 ២០-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ជីវិតជាប្តីប្រពន្ធ ពេលឈានចូលដល់វ័យមួយ ដែលជាវ័យកណ្តាល ស្នេហានឹងលែងសូវមានភាពសំខាន់ទៀតហើយ តែមានរឿងចំនួនទៀតដែលសំខាន់ជាងស្នេហា។

យល់ដឹង៖ វាជាការពិតជីវិតប្តីប្រពន្ធ ក្រោយពេលដែលទើបតែរៀបការថ្មីថ្មោង ដើម្បីអាចរស់នៅដោយចុះសម្រុងនឹងគ្នាបាន គឺមនុស្សពីរនាក់ ដាច់ខាតត្រូវតែផ្តល់ក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក ម្យ៉ាងវិញទៀត បើចង់រក្សាទំនាក់ទំនងប្តីប្រពន្ធ ដែលទើបតែរៀបការឱ្យមានភាពរឹងមាំ គឺត្រូវតែយកស្នេហាជាភាពសំខាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅពេលដែលជីវិតប្តីប្រពន្ធ ឈានចូលដល់វ័យកណ្តាល ស្នេហានឹងលែងសូវជាភាពសំខាន់សម្រាប់ជីវិតប្តីប្រពន្ធទៀតហើយ តែអ្វីដែលសំខាន់ជាងស្នេហានោះ គឺជារឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទៅវិញទេ ទើបអាចជាអ្វីដែលជួយធ្វើឱ្យជីវិតប្តីប្រពន្ធក្នុងវ័យកណ្តាល រស់នៅដោយមានក្តីសុខ។

រឿង៣យ៉ាងដែលសំខាន់ជាស្នេហា ពេលប្តីប្រពន្ធឈានចូលវ័យកណ្តាល៖

១. សុខភាព

រូបតំណាង
រូបតំណាង

ជីវិតប្តីប្រពន្ធ ចំណងស្នេហាវាពិតជាសំខាន់ណាស់ ដែលអាចធ្វើឱ្យមនុស្សពីរនាក់ រស់នៅដោយមានការចុះសម្រុងនឹងគ្នា ក៏ប៉ុន្តែពេលដែលឈានចូលដល់វ័យកណ្តាល អ្វីដែលសំខាន់ជាងស្នេហាទៅទៀតនោះ គឺសុខភាព មិនថាប្តីឬប្រពន្ធទេ គឺត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំង ទៅលើការថែទាំសុខភាព ព្រោះបើគ្មានសុខភាពល្អ ជីវិតប្តីប្រពន្ធ ក៏មិនអាចរស់នៅដោយមានក្តីសុខជាមួយគ្នាបានដែរ។

២. លុយកាក់

រូបតំណាង
រូបតំណាង

ពេលរៀបការថ្មីថ្មោង រឿងដែលមនុស្សពីរនាក់ត្រូវយកចិត្តទុកដាក់ គឺរក្សាចំណងស្នេហាឱ្យមានភាពរឹងមាំ ក៏ប៉ុន្តែពេលឈានចូលដល់វ័យកណ្តាលដែលជាវ័យមួយ មនុស្សពីរនាក់ ជាប្តីប្រពន្ធនឹងគ្នា​ ត្រូវរួមគ្នា សន្សំលុយកាក់ ទុកពេលដែលចាស់ ព្រោះប្រសិនបើមិនមានលុយកាក់ សន្សំទុកសម្រាប់ចាស់ទៅជាមួយគ្នាទេនោះ ទៅថ្ងៃមុខអាចនឹងជួបនូវបញ្ហាពិបាកជាច្រើន។

៣. ការរស់នៅបានដោយភាពសុខសាន្ត

រូបតំណាង
រូបតំណាង

ពេលឈានចូលដល់វ័យកណ្តាល ស្នេហាផ្អែមល្ហែមវាលែងជាភាពសំខាន់ ចំពោះជីវិតប្តីប្រពន្ធទៀតហើយ តែអ្វីដែលសំខាន់នោះ គឺត្រឹមតែអាចរស់នៅក្បែរគ្នាដោយគ្មានបញ្ហា និងអាចរស់នៅបានដោយភាពស្ងប់សុខជាមួយគ្នា នោះវាជាអ្វីដែលប្តីប្រពន្ធចូលវ័យកណ្តាលត្រូវការបំផុត៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T