អង់គ្លេស៖ កាលពីឆ្នាំ២០០១កន្លងទៅនេះ លោក Martyn និងប្រពន្ធរបស់គាត់គឺអ្នកនាង Kay Tott មកពីទីក្រុងឡុងដ៍ ប៊ិៈក្លាយជាអ្នកមានទៅហើយ ក្រោយពីឈ្នះឆ្នោតចំនួន៣លានផោន (ប្រមាណ៤,១៤២,០០០ដុល្លារអាមេរិក) តែជាអកុសលពួកគាត់ទាំងពីរបានបាត់សន្លឹកឆ្នោត ដូច្នេះគ្មានអ្វីអាចបញ្ជាក់បានទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា តំណត់ត្រាក្នុងកុំព្យូទ័រពីកន្លែងលក់ឆ្នោត បានបង្ហាញឲ្យឃើញថា ស្ត្រីជាប្រពន្ធពិតជាបានទិញឆ្នោតមួយសន្លឹកដែលឈ្នះនោះមែន ហើយចំពោះករណីបាត់សន្លឹកឆ្នោត ត្រូវរាយការណ៍ក្នុងរយៈពេល៣០ថ្ងៃផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ៤៥ថ្ងៃក្រោយមក ពួកគាត់ទាំងពីរ ត្រូវបានគេប្រាប់ថា មិនអាចបានទទួលប្រាក់ដែលឈ្នះឆ្នោតឡើយ ដែលធ្វើឲ្យមានការចម្រូងចម្រាស់ជាច្រើនបានកើតឡើង ហើយជាលទ្ធផល គឺនៅតែមិនអាចបានប្រាក់ដដែល និងធ្វើឲ្យទំនាក់ទំនងប្ដីប្រពន្ធបែកផ្លូវគ្នាទៀតផង។
យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ បុរសជាប្ដីបាននិយាយរៀបរាប់ថា៖
អស់រយៈពេលជាយូរមកហើយ ខ្ញុំបានបាត់ការមើលឃើញថាខ្លួនខ្ញុំជាអ្នកណា និងអ្វីដែលខ្ញុំជឿជាក់។ ប៉ុន្ដែខ្ញុំអាចនិយាយដោយស្មោះត្រង់ថា ខ្ញុំរីករាយណាស់ដែលខ្ញុំមិនទទួលបានប្រាក់៣លានផោនឥឡូវនេះ។ គ្មានការធានាណាមួយថា វានឹងនាំមកនូវសុភមង្គលដល់ខ្ញុំទេ។ ហើយអ្វីដែលខ្ញុំនិងប្រពន្ធបានធ្វើនៅពេលនោះគឺមានតែការឈ្លោះគ្នា។ គួរឲ្យសោកស្ដាយណាស់ដែលយើងទាំងពីរបានយល់ព្រមបែកគ្នា៕
ប្រភព: The Sun
សូមទស្សនារូបភាពខាងក្រោម៖




