អឺរ៉ុប៖ អតីតខ្សែបម្រើឆ្នើម Andres Iniesta បាននិយាយថា ក្រុម Barcelona ជាក្រុមទទួលបានជ័យជម្នះក្នុងការប្រកួត El Clasico ក៏ដូចជាក្របខណ្ឌ La Liga។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ថ្វីត្បិតក្រុមដែលស្ថិតក្រុមការដឹកនាំរបស់លោក Ronald Koeman មួយនេះ ហាក់ចាប់ផ្ដើមរដូវកាលមិនបានល្អ ដោយបច្ចុប្បន្នកំពុងឈរនៅលេខ៧ ក្នុងតារាងពិន្ទុ La Liga ហើយស្ថិតនៅបាតរាង នៃការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ Champions League ។

តែយ៉ាងណាមិញ មុនជំនួប EL Clasico នឹងមកដល់នៅថ្ងៃទី២៤ ខែតុលាខាងមុខនេះ ក្រុម Barca ទើបបានផ្ដួលក្រុម Valencia ក្នុងលទ្ធផល ៣ ទល់នឹង ១ ក្រោយការវិលត្រលប់របស់ Ansu Fati និងការបង្ហាញខ្លួនផ្លូវការលើកដំបូងរបស់ Sergio Aguero ក៏ដូចជាការចូលរួមរបស់កីឡាករវ័យក្មេង Gavi ផងដែរ។

ថ្លែងប្រាប់សារព័ត៌មាន ESPN, Iniesta បាននិយាយថា៖
ខ្ញុំគិតថាអ្នកគាំទ្រក្រុម Barca តែងតែមានគំនិតសុទិដ្ឋិនិយម សូម្បីតែសម្រាប់ការប្រកួត El Clasico ក៏ដោយ។ ពួកគេនឹងទន្ទឹងរង់ចាំការប្រកួតមកដល់ ដែលក្រុមរបស់ពួកគេលេងបានល្អ ហើយទទួលបានជ័យជម្នះ។ Barca មានក្រុមដែលឈ្នះការប្រកួត El Clasico និង La Liga ។ ខ្ញុំសង្ឃឹមថាពួកគេធ្វើបានល្អ ហើយទទួលបាន៣ពិន្ទុ៕
ប្រភព៖ dailypost