ចង់ចេញជូនតាមសំណើ! ទីបំផុត Man City ប្រកាសលក់ខ្សែប្រយុទ្ធឆ្នើមរូបនេះហើយ ដោយដាក់តម្លៃខ្លួនរហូតដល់ទៅ ៨០លានអឺរ៉ូ - Khmerload

ចង់ចេញជូនតាមសំណើ! ទីបំផុត Man City ប្រកាសលក់ខ្សែប្រយុទ្ធឆ្នើមរូបនេះហើយ ដោយដាក់តម្លៃខ្លួនរហូតដល់ទៅ ៨០លានអឺរ៉ូ

https://s9.kh1.co/00/002fec97c2ddf94b720f03e6fb450168807a1cfe.jpg
កីទ្បា
 19-Oct-2021 10am · a month ago

ទីបំផុត Man City ប្រកាសលក់ Sterling ហើយ ដោយដាក់តម្លៃខ្លួនរហូតដល់ទៅ ៨០លានអឺរ៉ូឯណោះ

បរទេស៖ ក្លិប Manchester City ត្រូវបានគេរាយការណ៍មកថា ពួកគេបានដាក់តម្លៃខ្លួនចំនួន ៨០ លានអឺរ៉ូ ឬប្រមាណជា (៩៣ លានដុល្លាអាមេរិក) ដើម្បីលក់ចេញខ្សែប្រយុទ្ធស្លាប Raheem Sterling នៅរដូវកាលខាងមុខ។

https://s9.kh1.co/__image/w=650,h=366,q=100/e8/e80bef3ad7decf9316d8c1482959ba99afb97c45.jpg
Raheem Sterling
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារយៈពេលចុងក្រោយនេះ កីឡាករវ័យ ២៦ ឆ្នាំហាក់ពុំសូវទទួលបានឱកាសបង្ហាញខ្លួនជម្រើសដំបូងជាប់លាប់ក្រោមការដឹកនាំរបស់លោក Pep Guardiola ឡើយ, ជាមួយគ្នានេះ គាត់ក៏ទើបតែបានបញ្ជាក់ដែរថា គាត់ចង់ចាកចេញដើម្បីស្វែងរកទ្រនំថ្មី ប្រសិនបើមានឱកាសសមស្រប។

https://s9.kh1.co/__image/w=650,h=364,q=100/bb/bb19efd4d15455279ae853e932e3b83231cdfcf5.jpeg
Raheem Sterling

Man City ត្រូវបានគេរំពឹងថា នឹងអាចរក្សាទុកខ្សែប្រយុទ្ធខាងលើបាន, ប៉ុន្តែឥឡូវនេះ Barcelona កំពុងមានទំនាក់ទំនងផ្សារភ្ជាប់ខ្លាំងមែនទែន, ស្របពេលដំណាលគ្នានេះ ក្លិបយក្សរបស់ អេស្ប៉ាញ ក៏អាចបាត់បង់ Ousmane Dembele ដែរ ដោយសារកិច្ចព្រមព្រៀងរវាងពួកគេទាំង ២ គឺកៀកនឹងដល់ពេលបញ្ចប់ហើយ។

https://s9.kh1.co/__image/w=650,h=366,q=100/db/db1a9e8701252ebd78b267ad4966364d819954be.jpg
Raheem Sterling

យោងតាមរបាយការណ៍របស់សារព័ត៌មាន Marca បានឱ្យដឹងថា, Man City ទំនងជាមិនអាចរក្សាទុក Sterling ឱ្យស្នាក់នៅបន្តបានទេ, ហើយឥឡូវនេះក្លិបម្ចាស់ជើងឯក Premier League បានរៀបចំរួចរាល់ហើយ ដោយពួកគេបានដាក់តម្លៃខ្លួនខ្សែប្រយុទ្ធខាងលើចំនួន ៨០ លានអឺរ៉ូ ឬប្រមាណជា (៩៣ លានដុល្លាអាមេរិក) ដើម្បីលក់ចេញនៅរដូវកាលខាងមុខ៕

ប្រភពSportsmole

Sem Kosal
K.S

អត្ថបទទាក់ទង