អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Karim Benzema ជឿជាក់ថាលើកនេះគេពិតជាមានឱកាសខ្ពស់ក្នុងការឈ្នះពានបាល់មាស Ballon d'Or បន្ទាប់ពីបានជួយក្រុមជម្រើសជាតិបារាំងលើកពាន Nations League ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិបារាំងរូបនេះ បានជាប់ឈ្មោះក្នុងបេក្ខភាពកីឡាករទាំង៣០រូបដែលអាចឈ្នះ Ballon d'Or រួមជាមួយខ្សែប្រយុទ្ធផ្សេងទៀតដូចជា Lionel Messi, Robert Lewandowski, Cristiano Ronaldo និង Jorginho ជាដើម។

Benzema បាននិយាយថា៖
ពិតណាស់ ពិតណាស់ ខ្ញុំមានក្ដីសុបិនចង់ឈ្នះ Ballon d'Or ។ និមិត្តរូបរបស់ខ្ញុំដូចជា Ronaldo និង Zizou បានផ្លាស់មក Real Madrid ឯខ្ញុំក៏បានមក Real Madrid ដែរ។ ហើយពួកគេបានឈ្នះ Ballon d'Or នេះជាអ្វីដែលតែងតែគិត។ វាអាចជាក្ដីសុបិនមួយតាំងពីខ្ញុំនៅកុមារ។ ឥលូវនេះខ្ញុំគិតថាខ្ញុំនៅមិនឆ្ងាយពីពាននេះទេ។

គួរបញ្ជាក់ថានេះជាលើកទី១០ហើយដែល Karim Benzema ត្រូវបានរាប់បញ្ចូលជាកីឡាករដែលមានសិទ្ធិឈ្នះពាននេះតែពុំដែលបានឈ្នះនោះទេ៕

ប្រភព៖ marca