អង់គ្លេស៖ លោក Gary Neville បានធ្វើការរិះគន់ចំពោះកីឡាករ Cristiano Ronaldo និង Bruno Fernandes ដែលលេងមិនបានល្អទាល់តែសោះក្នុងការប្រកួតទល់នឹង Leicester City ហើយ ថែមទាំងបង្ហាញកាយវិការច្រងេងច្រង៉ាងលើទីលានថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍កន្លងទៅ គឺ Manchester United បានរងបរាជ័យក្រោមថ្វីជើង Leicester យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង២ ខណៈ លទ្ធផលនេះមានន័យថា៥ប្រកួតចុងក្រោយ បិសាចក្រហមទើបតែស្គាល់រសជាតិឈ្នះតែម្តងគត់។

លោក Neville បាននិយាយថា៖
ខ្ញុំបានទស្សនាការលេងរបស់ Ronaldo និង Bruno គឺ ពួកគេមិនបានធ្វើអ្វីទាល់តែសោះ។ ខ្ញុំឃើញពួកគេទាំងពីរបង្ហាញកាយវិការច្រងេងច្រង៉ាងដាក់មិត្តរួមក្រុម ហើយ អ្នកទាំងពីរគួរតែបញ្ឈប់ធ្វើរឿងបែបនេះ៕

ប្រភព៖ thesun