បរទេស៖ Neymar នឹងមិនត្រូវបានរាប់បញ្ចូលទៅក្នុងការប្រកួតរវាងក្រុម Paris Saint-Germain ទល់នឹងក្រុម RB Leipzig នៃពានរង្វាន់ Champions League ទេ បន្ទាប់ពីគាត់បានជួបនូវបញ្ហារបួសកំលុងពេលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ ប្រេស៊ីល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ការប្រកួតកាលពីថ្ងៃ សុក្រ កន្លងទៅនៅក្នុងក្របខណ្ឌ Ligue 1, PSG ក៏លេងដោយគ្មានវត្តមានរបស់ Neymar ដែរ, ដោយពេលនោះក្លិបអ្នកមានបារាំង បានជួបតទល់ជាមួយក្រុម Angers, ហើយមូលហេតុដែលអវត្តមាន Neymar ពេលនោះ ដោយសាររូបគេជាប់ភារកិច្ចលេងឱ្យក្រុម ប្រេស៊ីល ទល់នឹងក្រុម អ៊ុយរូហ្គាយ នៅថ្ងៃដំណាលគ្នា។

អ្នកគាំទ្រសង្ឃឹមថា គាត់នឹងអាចត្រឡប់មកចូលទីលានវិញបានទាន់ពេលសម្រាប់ការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ Champions League ទល់នឹងក្រុម Leipzig នៅយប់ថ្ងៃ អង្គារ, ប៉ុន្តែបើតាមការបញ្ជាក់របស់ក្លិបយក្សបារាំង បានឱ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល នឹងត្រូវអវត្តមាននៅក្នុងជំនួបនេះហើយ ដោយសារតែបញ្ហារបួស ហើយរូបគេត្រូវការសម្រាកព្យាបាលមួយរយៈទៀតសិន៕
So just *checks notes* Messi and Mbappe to deal with then... https://t.co/sOYKo61uNZ
— RB Leipzig English (@RBLeipzig_EN) October 18, 2021
ប្រភព៖ Goal