ញាក់សាច់ហើយ! គ្រូបង្វឹកល្បីឈ្មោះរូបនេះ ពិតជា ចង់មកដឹកនាំ Man UTD ណាស់ - Khmerload

ញាក់សាច់ហើយ! គ្រូបង្វឹកល្បីឈ្មោះរូបនេះ ពិតជា ចង់មកដឹកនាំ Man UTD ណាស់

https://s9.kh1.co/4f/4f0cece1c008ebc0eb2df5a984c4303f029be5d5.jpg
កីទ្បា
 19-Oct-2021 8am · 2 months ago

លោក Zinedine Zidane ចាប់អារម្មណ៍ចង់មកដឹកនាំ Manchester United

អឺរ៉ុប៖ អ្នកកាសែតដ៏ល្បីឈ្មោះ លោក Fabrizio Romano បានទម្លាយឲ្យដឹងថា លោក Zinedine Zidane នឹងមិនបោះបង់ឱកាសក្នុងការក្លាយទៅជាអ្នកចាត់ការក្រុមរបស់ Manchester United ឡើយប្រសិនបើ បិសាចក្រហម ទាក់ទងមករូបលោក។

https://s9.kh1.co/__image/w=650,h=366,q=100/2a/2a828c0c343341501cfa872c68bf34c57c3afe08.png
លោក Fabrizio Romano
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នាពេលថ្មីៗនេះ មានការលើកឡើងជាច្រើន ថា អនាគតរបស់លោក Ole Gunnar Solskjaer កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិលបន្ទាប់ពីលោកដឹកនាំក្រុមពុំទទួលបានលទ្ធផលល្អ ជាពិសេស Man Utd ទើបតែស្គាល់រសជាតិឈ្នះម្តងគត់ក្នុងចំណោមប្រាំប្រកួតចុងក្រោយ ជាពិសេសបរាជ័យដ៏ធ្ងន់ធ្ងរ ៤ទល់នឹង២ ក្រោមថ្វីជើង Leicester City។

https://s9.kh1.co/__image/w=650,h=433,q=100/47/477e9e5f7f96f7452219f9d9bb1913f5a1847a83.png
លោក Ole Gunnar Solskjaer

បើតាមការលើកឡើងរបស់លោក Romano គឺ បច្ចុប្បន្ន Man Utd នៅតែផ្តល់ការទុកចិត្តលើលោក Solskjaer ក្នុងការដឹកនាំក្រុមដដែល ហើយ ក្លិបរំពឹងថាលទ្ធផលរបស់ក្រុមនឹងវិលមករកភាពប្រសើរឡើងវិញនៅសប្តាហ៍ៗខាងមុខ។ យ៉ាងណាក្តី ក្នុងករណីមួយដែលក្លិបចង់បានអ្នកចាត់ការថ្មីជាពិសេសពាក្យចចាមអារ៉ាមជាមួយលោក Zidane នោះ ប្រសិនបើក្លិបទាក់ទងអតីតគ្រូបង្វឹក Real Madrid រូបនេះ គឺ លោកនឹងយល់ព្រមមកដឹកនាំភ្លាម៕

https://s9.kh1.co/__image/w=650,h=366,q=100/c3/c3096eba07c34bbb9b979f9e2e9691e731726b84.png
លោក Zinedine Zidane

ប្រភពpunditarena

Ker Rithy Reach
T.R

អត្ថបទទាក់ទង