អាល្លឺម៉ង់៖ អតីតកីឡាកររបស់ Bayern Munich គឺ Sandro Wagner គិតថា ខ្សែប្រយុទ្ធ Lionel Messi មិនស័ក្តិសមនឹងឈ្នះពានបាល់មាស Ballon d'Or ឡើយ និងថា ខ្សែការពារ Georgio Chiellini ស័ក្តិសមនឹងឈ្នះវាជាងគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Messi រួមជាមួយបេក្ខភាពកីឡាករទាំង៣០រូបផ្សេងទៀយតដែលក្នុងនោះមាន Jorginho, N'Golo Kante,Cristiano Ronaldo ជាដើម សុទ្ធតែមានឈ្មោះត្រូវប្រជែងយកពាន Ballon d'Or សម្រាប់រដូវកាលនេះ ដោយពាក្យចចាមអារ៉ាមខ្លះថា កីឡាករដែលមានភាគរយខ្ពស់ក្នុងការឈ្នះវាគឺ Messi បន្ទាប់ពីរូបគេជួយ Barcelona លើកពាន Copa Del Rey កាលពីរដូវកាលមុននិងបានជួយ ក្រុមជម្រើសជាតិអាហ្សង់ទីនលើកពាន Copa America កាលពីពេលថ្មីៗនេះដែរ។

ដោយឡែក Wagner បានថ្លែងប្រាប់ DAZN ថា៖
Messi មិនស័ក្តិសមនឹងឈ្នះពាន Ballon d'Or ឡើយ។ ឆ្នាំនេះគឺវាច្បាស់ហើយ សម្រាប់ខ្ញុំ Chiellini នឹងឈ្នះ បន្ទាប់មកលេខ២បានទៅ Lewandowski តែបើ Messi គឺ សូន្យភាគរយតែម្ដង។

ប្រភព៖ sportskeeda