ចុមយក្ស! ជើងចាស់របស់ Chelsea ប្រាប់ថាខ្សែប្រយុទ្ធរូបនេះមិនសមឈ្នះពាន Ballon d’Or ទេ ដោយសាររូបគេធ្លាប់បានកាតក្រហម - Khmerload

ចុមយក្ស! ជើងចាស់របស់ Chelsea ប្រាប់ថាខ្សែប្រយុទ្ធរូបនេះមិនសមឈ្នះពាន Ballon d’Or ទេ ដោយសាររូបគេធ្លាប់បានកាតក្រហម

https://s9.kh1.co/49/49a60a346aaeb73cfd3c69d396712514386f780d.jpg
កីទ្បា
 18-Oct-2021 4pm · 2 months ago

ជើងចាស់របស់ Chelsea ប្រាប់ថា Messi មិនសមឈ្នះពាន Ballon d’Or ទេ ដោយសាររូបគេធ្លាប់បានកាតក្រហម

បរទេស៖ កីឡាករ Lionel Messi គឺមិនគួរឈ្នះពាន Ballon d’Or នៅឆ្នាំនេះទេ ដោយសាររូបគេធ្លាប់ទទួលបានកាតក្រហម, នេះគឺជាការទស្សនៈយល់ឃើញរបស់លោក Frank Leboeuf ដែលជាអតីតខ្សែការពាររបស់ក្រុម Chelsea, ម្យ៉ាងទៀតលោកបានលើកហេតុផលមកបញ្ជាក់ ដោយយកស្ថានភាពបែបនេះទៅប្រៀបធៀបជាមួយលោក Zinedine Zidane កាលពីអតីតកាលទៀតផង។

https://s9.kh1.co/__image/w=650,h=434,q=100/25/256220f18e4582a2ec460c691b5cfb5494477115.jpg
Lionel Messi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីរដូវកាលមុន Barcelona ហាក់រៀងធ្លាក់ទម្រង់លេងបន្តិចក្តី បន្តែ Messi នៅតែបង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់ដដែល, ជារួម គាត់ស៊ុតបញ្ចូលទីបានចំនួន ៣៨ គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៤៧ ប្រកួត។ ទន្ទឹមនឹងនេះគាត់ក៏បានចូលរួមចំណែកជួយឱ្យក្រុម អ្នកមានបុណ្យ ឈ្នះពានរង្វាន់ Copa del Rey ផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/08/0878a0623c2b77511b155c4d1874f5a8056b4ac8.jpg
Lionel Messi ទទួលបានកាតក្រហម

មិនត្រឹមតែប៉ុណ្ណោះ, នៅរដូវក្តៅនេះ Messi បានធ្វើឱ្យសុបិន របស់ខ្លួនបានក្លាយជាការពិត ដោយគាត់បានជួយឱ្យក្រុមជម្រើសជាតិ អាហ្សង់ទីន ឈ្នះពានរង្វាន់ Copa America។ តាមរយៈសមិទ្ធិផលទាំងអស់នេះហើយ ទើបធ្វើឱ្យគ្រប់គ្នាគិតថា ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំនឹងអាចឈ្នះពាន Ballon d’Or លើកទី ៧ បាន។

https://s9.kh1.co/__image/w=650,h=465,q=100/cb/cb3585cd187fa2d09c9dc8b960d5c9e404eab0d1.jpg
Zidane ទទួលបានកាតក្រហម

ប៉ុន្តែយ៉ាងណាលោក Lebouef គឺមិនយល់ស្របទៅនឹងគំនិតមួយនេះទេ ហើយលោកគិតថា Messi គឺមិនសមនឹងឈ្នះទាល់តែសោះ ដោយសារតែខ្សែប្រយុទ្ធខាងលើធ្លាប់ទទួលបានកាតក្រហមកំលុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Supercopa de Espana ទល់នឹងក្រុម Athletic Bilbao កាលពីខែ មករា កន្លងទៅ។

https://s9.kh1.co/__image/w=650,h=467,q=100/fd/fd898a11f930e0c357125379b4e8015ad90ea5ab.jpg
   លោក Frank Leboeuf

ថ្លែងប្រាប់គេហទំព័រ Telefoot, លោក Lebouef បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

កាលពីឆ្នាំ ២០០០ និង ២០០៦, Zinedine Zidane មិនបានឈ្នះពាន Ballon d’Or ទេ ដោយសារគាត់ទទួលបានកាតក្រហមនៅក្នុងឆ្នាំនីមួយៗនោះ។ ចំណែក Messi គេទើបតែទទួលបានកាតក្រហមកំលុងការប្រកួតនៅក្នុងពានរង្វាន់ Supercopa de Espana។ ដូច្នេះបើ Zidane មិនអាចឈ្នះពាន (Ballon d’Or) ដោយសារមូលហេតុខាងលើ, អ៊ីចឹង Messi ក៏មិនអាចឈ្នះដូចគ្នា៕

  លោក Frank Leboeuf

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង