ប្រុងប្រយ័ត្ន! កម្ពស់ទឹកទន្លេស្រែពក និងទន្លេសេសាន្ត​ ឡើងលើសកម្រិតប្រកាសអាសន្នហើយ

//s9.kh1.co/92/92ee9b2573937028f59ff3a05399472448373572.jpg
សង្គម

 ១៨-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កម្ពស់ជិត ១៣ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្នតែ ១២,៥០ម៉ែត្រ (ទឹកទន្លេស្រែពក)។ ​ចំណែក ទឹកទន្លេសេសាន្តកម្រិតទឹកប្រកាសអាសន្ន ៨,៥០ម៉ែត្រ ខណៈនេះកម្ពស់ទឹកលើសកម្រិតប្រកាសអាសន្នបន្តិច

រតនគិរី៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ​លោក អ៊ុំ សុវណ្ណា បញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង ១១៖១៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ទឹកទន្លេស្រែពក និងទឹកទន្លេសេសាន្ត បានឡើងលើសកម្រិតប្រកាសអាសន្នហើយ គឺកម្ពស់ជិត ១៣ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្នតែ ១២,៥០ម៉ែត្រ (ទឹកទន្លេស្រែពក)។ ​ចំណែក ទឹកទន្លេសេសាន្តកម្រិតទឹកប្រកាសអាសន្ន ៨,៥០ម៉ែត្រ ខណៈនេះកម្ពស់ទឹកលើសកម្រិតប្រកាសអាសន្នបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបញ្ជាក់ថា ទឹកបានចាប់ផ្តើមលិចនៅតំបន់ទំនាបមួយចំនួនក្នុងស្រុកកូនមុំ, ស្រុកលំផាត់ (តាមដងទន្លេស្រែពក) និងតំបន់ទំនាបមួយចំនួនក្នុងស្រុកតាវែង, ស្រុកវឺនសៃ និងស្រុកអណ្តូងមាស (តាមដងទន្លេសេសាន្ត) ហើយទឹកនៅបន្តឡើងបន្តទៀត។

ដោយឡែក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ នេសាទខេត្តរតនគិរី ​លោក សយ សូណា ក៏បានឱ្យដឹដែរថា នៅព្រឹកថ្ងៃទី១៨ខែតុលាថា ​ទឹកជំនន់នេះ អាចប៉ះពាល់ដំណាំ តែសម្រាប់ដំណាំស្រូវមិនអីទេ បើខូចមានតែដំឡូង។ យ៉ាងណាមិញ លោកក៏បានណែនាំដល់មន្ត្រីជំនាញឱ្យបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹក និងប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយក ចិត្តទុកដាក់ ត្រៀមបម្រុងជួយសង្គ្រោះ ប្រជាពលរដ្ឋដែលផលប៉ះពាល់ពីទឹកជំនន់នេះឱ្យបានទាន់ពេលវេលា៕

រូបភាព៖ មន្ទីរ ធនធានទឹកនិង ឧតុនិយមខេត្តរតនគិរី

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T