ឮហើយអាចថប់ខ្យល់! លោក Laporta ថា ពេលនេះ Barca កំពុងជាប់គាំងក្នុងបំណុលរហូតដល់ទៅ... - Khmerload

ឮហើយអាចថប់ខ្យល់! លោក Laporta ថា ពេលនេះ Barca កំពុងជាប់គាំងក្នុងបំណុលរហូតដល់ទៅ...

https://s9.kh1.co/42/4205418a31e3d215f70ab289a476060ae5d01c72.jpg
កីទ្បា
 18-Oct-2021 2pm · 2 months ago

លោក Joan Laporta ថា Barcelona កំពុងជំពាក់បំណុលគេ១.៣៥ពាន់លានអឺរ៉ូ

អេស្ប៉ាញ៖ ប្រធានក្លិប Barcelona លោក Joan Laporta បានទម្លាយឲ្យដឹងថា ក្លិបអ្នកមានបុណ្យកំពុងស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តក្លិប ដោយពេលនេះបំណុលកើនឡើងរហូតដល់ទៅ ១.៣៥ពាន់លានអឺរ៉ូ។ 

https://s9.kh1.co/__image/w=650,h=366,q=100/13/13d8008bb1144604711c589e74a31a1a33d1a457.png
   លោក Joan Laporta
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ លោក Laporta ដែលបានជាប់ឆ្នោតក្លាយជាប្រធានក្លិបថ្មីរបស់ Barcelona កាលពីខែមិនាកន្លងទៅ កំពុងតែឈឺក្បាលខ្លាំងមែនទែននៅពេលនេះ ដោយលោកត្រូវដោះស្រាយនូវបញ្ហាហិរញ្ញវត្ថុរបស់ក្លិបដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរនៅក្នុងសម័យកូវីដ-១៩នេះ។ ជាក់ស្តែងបច្ចុប្បន្នកីឡាករមួយចំនួននៅក្នុងក្លិបដូចជា Gerard PiqueSergi RobertoJordi Alba និង Sergio Busquets ជាដើមសុទ្ធតែបានយល់ព្រមក្នុងការកាត់បន្ថយប្រាក់ឈ្នួលដើម្បីជួយក្លិបផងដែរ។  

https://s9.kh1.co/__image/w=650,h=366,q=100/9a/9a83d683e6733ca9f8afeb124537085574f869ac.png
កីឡាករ Gerard Pique, Sergi Roberto, Jordi Alba និង Sergio Busquets

លោក Laporta បាននិយាយថា៖

ពួកយើងកំពុងស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តក្លិបជាមួយនឹងបំណុល ១.៣៥លានអឺរ៉ូ ព្រមទាំងខាតបង់ប្រាក់ ៤៨១លានអឺរ៉ូ (ឬប្រមាណ៥៥៦លានដុល្លារ) ក្នុងឆ្នាំនេះ។ នៅពេលពួកយើងមកដល់ដំបូង យើងគ្មានប្រាក់សូម្បីតែឲ្យបុគ្គលិក។ ស្ថានភាពនៅពេលនេះ គឺជា កំហុសចំពោះការគ្រប់គ្រងដោយប្រធានក្លិបមុនៗ។ ពួកយើងកំពុងតែធ្វើការលើរឿងនេះដើម្បីឲ្យក្លិបគេចចេញពីបញ្ហាហិរញ្ញវត្ថុ៕

លោក Joan Laporta
https://s9.kh1.co/__image/w=650,h=366,q=100/cb/cb2daf1c359eaa12cf34a5ee3fb1a225c485769e.png
  ក្លិប Barcelona

ប្រភពmarca

Ker Rithy Reach
T.R

អត្ថបទទាក់ទង