កម្សាន្ត៖ តារាប្រុសជើងចាស់នៅក្នុងវិស័យ Kpop ដែលនៅតែមានប្រជាប្រិយភាពល្បីល្បាញ Eunhyuk សមាជិកក្រុម Super Junior នៅតែបន្តចេញបទចម្រៀងឲ្យហ្វេនៗ។ ក្រៅពីសមត្ថភាពនិងការស្រលាញ់វិស័យតន្ត្រីមិនប្រែប្រួលហើយ សម្រស់របស់លោកក៏មិនប្រែចាស់ដែរដែលធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ តារារ៉េប Eunhyuk បានបង្ហាញរូបប៉ុន្មានសន្លឹកនៅក្នុងបណ្ដាញសង្គម ដែលធ្វើឲ្យហ្វេនៗរបស់លោកសរសើរគ្រប់គ្នាថា លោកនៅតែសង្ហារមុខក្មេងដ៏ដែល។ ទោះបីជាឆ្នាំនេះ Eunhyuk មានវ័យ៣៥ឆ្នាំ ប៉ុន្ដែលោកនៅតែរក្សារូបរាងបានយ៉ាងក្មេងខ្ចីលេចធ្លោមិនចាញ់តារាជំនាន់ក្រោយនោះទេ។
មិនតែប៉ុណ្ណោះ Eunhyuk ចូលវិស័យសិល្បៈអស់រយៈពេល១៦ឆ្នាំហើយ លោកនៅតែមានប្រជាប្រិយភាពនិងសម្រស់សាច់ចាំដូចទើបតែក្លាយជាតារាថ្មីៗអញ្ចឹង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ហ្វេនៗជាច្រើនដែលជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្រុម Super Junior បាននិយាយថាពួកគេមានគ្រួសារមានកូនអស់ហើយ ប៉ុន្ដែមើលទៅ Eunhyuk ដូចជាមិនប្រែប្រួលសោះបែរជាកាន់តែសង្ហា៕