បរទេស៖ អ្នកអង្គម្ចាស់ Mohammed Bin Salman ធ្លាប់ដាក់សំណើចង់ទិញយកក្លិប Manchester United ពីត្រកូល the Glazers មុនពេលទ្រង់សម្រេចចិត្តទិញយកក្លិប Newcastle United កំលុងពេលថ្មីៗនេះ។ ខណៈក្រុម បិសាចក្រហម ត្រូវបានកាន់កាប់ដោយសម្ព័ន្ធជនជាតិ អាមេរិក តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ពេលវេលាបានរំលងមួយសប្តាហ៍ហើយដែលអ្នកអង្គម្ចាស់ Bin Salman ក្លាយជាម្ចាស់ក្លិបរបស់ Newcastle បន្តពីលោក Mike Ashley, ហើយឥឡូវនេះ ក្រុមសារិការព្រៃ ត្រូវបានគេដឹងថាជាក្លិបអ្នកមានជាងគេបំផុតមួយប្រចាំក្របខណ្ឌ Premier League និងប្រចាំក្របខណ្ឌលីគកំពូលទាំង ៥ របស់អឺរ៉ុបតែម្តង។
ជាការពិតណាស់ នារយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត Newcastle នឹងអាចក្លាយជាក្លិបមួយដែលមានសក្តានុពលក្នុងការប្រជែងពានជាមួយក្រុមធំៗបាន។ ប៉ុន្តែថ្មីៗនេះទើបលេចចេញព័ត៌មានមួយដែលបានបង្ហាញថា តាមពិតដើមឡើយអ្នកអង្គម្ចាស់ Bin Salman ធ្លាប់តាមទិញ Man UTD ដល់ទៅ ២ លើក ដែលលើកទី ១ គឺនៅឆ្នាំ ២០១៨ និង លើកទី ២ គឺនៅឆ្នាំ ២០២០។
ប៉ុន្តែចុងក្រោយសំណើទាំង ២ លើកនោះគឺត្រូវបានបដិសេធដោយត្រកូល the Glazers ទាំងអស់, ហើយដោយសារតែការបរាជ័យបែបនេះហើយ ទើបនៅឆ្នាំ ២០២១ នេះអ្នកអង្គម្ចាស់បានបង្វែរទិសដៅមកទិញយកក្លិប Newcastle វិញ, នេះបើតាមការចុះផ្សាយរបស់កាសែត Daily Mail៕
ប្រភព៖ Express