តារា & កម្សាន្ដ
១៨-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុនពីក្មេងស្រីរស់នៅលើគំនរសំរាម ក្លាយជាគ្រាប់ពេជ្របញ្ញាវន្តខ្មែរបន្តការសិក្សានៅអូស្រ្តាលី
រាជធានីភ្នំពេញ÷ ដូចពាក្យចាស់លោកពោលថាវាសនាមនុស្សមើលមិនឃើញ យុវតីខ្មែរដ៏ស្រស់ស្អាត ធ្លាប់មានប្រវត្តិរស់នៅលើគំនរសំរាមស្ទឹងមានជ័យ កញ្ញា រ៉ុន សុភីបានកែប្រែវាសនាខ្លួនឯង និងគ្រួសារទាំងស្រុង ក្រោយមានភ័ព្វសំណាងនិងឱកាស ទៅបន្តការសិក្សានៅសាកលវិទ្យាល័យមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី កាលពីពេលកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងបទសម្ភាសន៍មួយ យុវតី រ៉ុន សុភី អតីតសិស្សនៅអង្គការ(Cambodian Children’s Fund) បានថ្លែងយ៉ាងដូច្នេះថា÷
យ៉ាងណាមិញផ្អែកតាមបទពិសោធន៍ និងប្រវត្តិតស៊ូរបស់យុវតី រ៉ុន សុភី អាចជាសារអប់រំមួយដល់យុវជនជំនាន់ក្រោយ ជាពិសេសអ្នកដែលកើតក្នុងក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងលំបាកលំបិន ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីកែប្រែមុខមាត់ខ្លួនឯង និងអាចលើកស្ទួយជីវភាពជីវភាព ព្រមទាំងអាចក្លាយជាបញ្ញវ័ន្តមួយរូបនៅក្នុងសង្គម។
សូមរំលឹកផងដែរថាកន្លងមក យុវតី រ៉ុន សុភី ក៏ធ្លាប់ទៅប្រទេសអាមេរិក តាមរយៈកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីផងដែរ ដែលនេះកើតចេញពីការខំប្រឹងប្រែងរបស់នាង ទោះជាក្មេងស្រីក្រីក្រក៏ដោយ។ ចំពោះថ្ងៃអនាគត យុវតី រ៉ុន សុភី ចង់ក្លាយជាអ្នកជំនួញម្នាក់ដ៏ជោគជ័យនៅក្នុងសង្គម៕