ដុងសិល្បៈទាំងក្មេង! កូនប្រុស ខាន់ ជេមស៍ ជុំគ្នារាំបទលោកប៉ា ជះរាងសង្ហា មិនណយ(មានវីដេអូ)

//s9.kh1.co/cc/ccab543e4be35b212a4a062e0208149c0fdaaa54.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

កម្រឃើញណាស់ កូនប្រុសទាំងពីររបស់ តារាចម្រៀងល្បីឈ្មោះ ខាន់ ជេមស៍ ជុំគ្នារាំតាម បទលោកប៉ា ជះរាងសង្ហា មិនណយប៉ុន្មានទេ

រាជធានីភ្នំពេញ ៖ ពិតណាស់ នរណាៗក៏ដឹងដែរថា តារាចម្រៀង ខាន់ ជេមស៍ សព្វថ្ងៃនេះ កំពុងឡើងកូដខ្លាំង ក្រោយពេល ស្ងាត់ពីសិល្បៈមួយរយៈពេលធំ ដោយក្នុងនោះ គេឃើញ រូបលោក ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងវិស័យអចលទ្រព្យ ការលក់ដីឡូត៍ នេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ក្រៅពីជោគជ័យលើមុខជំនួញហើយនោះ បើក្រឡេកទៅមើល គ្រួសាររបស់តារាចម្រៀងប្រុសរូបនេះវិញ ក៏មិនធម្មតាដែរ មានកូនប្រុសស្រី ៤នាក់ លើសពីនេះទៅទៀត ម្នាក់ៗសុទ្ធតែស្រស់ស្អាត ស្រស់សង្ហា ថែមទាំង មានដុងសិល្បៈដូចៗគ្នាទៀត គ្រាន់តែកូនប្រុសម្នាក់ ក្នុងចំណោមនោះ ធ្លាប់ឡើងតន្ត្រី ចេញចម្រៀងជាមួយរូបលោក ក្រៅពីនោះ គ្រាន់តែច្រៀងលេងនៅផ្ទះ និងដើម្បីកម្សាន្តប៉ុណ្ណោះ។

យ៉ាងណាមិញ ថ្មីៗនេះ កូនប្រុសទាំំងពីរ របស់តារាប្រុសរូបនេះ បានចាប់ដៃគ្នា រាំតាមបទលោកប៉ា មើលទៅជះរាងសង្ហា មិនចាញ់លោកប៉ាប៉ុន្មានទេ ជាពិសេសទៅទៀត ពេលស្លៀកឈុតដូចគ្នាបែបនេះ ស្ទើរតែដូចកូនភ្លោះទៅហើយ ម្នាក់មើលទៅ រាំត្រូវចង្វាក់ និងសមខ្លាំងណាស់ ខណៈអាយុនៅតិចៗសោះ គ្រាន់តែឃើញហើយ នរណាក៏សរសើរដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ខាន់ ជេមស៍ 
តារាចម្រៀង ខាន់ ជេមស៍ 
តារាចម្រៀង ខាន់ ជេមស៍ និងភរិយា
តារាចម្រៀង ខាន់ ជេមស៍ និងភរិយា
តារាចម្រៀង ខាន់ ជេមស៍ និងភរិយា
តារាចម្រៀង ខាន់ ជេមស៍ និងភរិយា
រូបភាពគ្រួសារ
រូបភាពគ្រួសារ
រូបភាពគ្រួសារ
រូបភាពគ្រួសារ
រូបភាព
រូបភាព
ខាន់ ជេមស៍
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T