អេស្ប៉ាញ៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១ ក្រុម Barcelona បានបើកទ្វាកីឡដ្ឋាន Camp Nou របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Valencia នៅក្នុងការប្រកួតសប្តាហ៍ទី ០៩ នៃក្របខណ្ឌ La Liga របស់ប្រទេស អេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាមរយៈការប្រកួតកាលពីយប់មិញ Barca ពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន ដោយពួកគេអាចវាយបកយកឈ្នះទៅលើក្រុម Valencia ក្នុងលទ្ធផល ៣ ទល់នឹង ១។ ខណៈពេលនេះ ក្រុមអ្នកមានបុណ្យកំពុងឈរនៅលេខរៀងទី ០៧ មាន ១៥ ពិន្ទុ និងនៅសល់មួយប្រកួតក្នុងដៃទៀត, ចំណែកឯ ក្រុមប្រចៀវខ្មៅវិញកំពុងឈរនៅលេខរៀងទី ៩ ដោយមាន ១២ ពិន្ទុក្នុងដៃ។

ជាការពិតណាស់ Ansu Fati ក្រោយត្រឡប់មកជួយ Barca វិញ បន្ទាប់ពីជាពីរបួសរូបគេនៅតែបង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់, តួយ៉ាងកាលពីយប់មិញនេះរូបគេក៏ស៊ុតបានមួយគ្រាប់ផងដែរ នៅនាទីទី ១៣ ដែលគ្រាប់បាល់មួយនេះលេងមួយ ពីរ ពិតជាស្រដៀងនឹងចង្វាក់លេងរបស់ Lionel Messi ដែលជាងអតីតវីរៈបុរសរបស់ក្លិបមែនទែន។

យ៉ាងណាមិញ គ្រាប់បាល់របស់ Barca គឺមិនទាន់អស់នោះទេ, ក្នុងនោះ Memphis ជាអ្នកស៊ុតគ្រាប់ទី ២ នៅនាទីទី ៤១ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ, និងគ្រាប់ចុងក្រោយរកបានដោយ Phillippe Coutinho នៅនាទីទី ៨៥។ ចំណែកឯមួយគ្រាប់របស់ Valencia គឺរកបានដោយកីឡាករ Jose Gaya តាំងពីនាទីទី ៥ ឯណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖