ទំនងអត់? Barca កំពុងពិចារណានាំយកកីឡាករ Man UTD រូបនេះ មកពង្រឹងតំបន់បម្រើ

//s9.kh1.co/8e/8ee3fa8e36b8da9e1dc3e46a403d6e8aa16accba.jpg
កីទ្បា

 ១៨-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Barca កំពុងពិចារណានាំយកកីឡាករ Man UTD រូបនេះ ដើម្បីពង្រឹងតំបន់បម្រើ។

អឺរ៉ុប៖ ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្ទេរយកខ្សែបម្រើ Nemanja Matic ពីក្រុមបិសាចក្រហម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Matic
Matic

យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា​ ក្រុម Barcelona បានចាត់ទុកកីឡាករសញ្ជាតិស៊ែប៊ី Matic ជាកីឡាករល្អម្នាក់ ក្នុងការពង្រឹងតំបន់បម្រើរបស់ពួកគេ ខណៈក្រុមយក្សរបស់អេស្ប៉ាញមួយនេះ កំពុងសម្លឹងរកការចុះហត្ថលេខាលើកីឡាករដែលមានតម្លៃទាប សម្រាប់ឆ្នាំ២០២២ ដោយសារតែបញ្ហាហិរញ្ញវត្ថុ។

របាយការណ៍អះអាងដែរថា តម្លៃខ្លួនរបស់ Matic ក៏ទំនងជាត្រូវកាត់បន្ថយ នារដូវក្ដៅខាងមុខ ហាក់បីបានបើកភ្លើងខៀវដល់ក្រុម Barcelona អ៊ីចឹងដែរ។

Matic
Matic

គួរបញ្ជាក់ថា ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះ ហាក់បានបង្ហាញខ្លួនទៀងទាត់ឲ្យក្រុមបិសាចក្រហម នៅដើមរដូវកាលនេះ ពោលគឺទាំង៨ប្រកួតតែម្ដង តែទោះជាយ៉ាងណាក្ដី កិច្ចសន្យារបស់គេនៅទឹកដី Old Trafford នឹងផុតកំណត់នាខែមិថុនា ឆ្នាំ២០២៣៕

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T