បរទេស៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកំលុងពេលប្រកួតនៅក្នុងក្របខណ្ឌ Eredivisie នៃលីគរបស់ប្រទេស ហូល្លង់, ខណៈនៅក្នុងទិដ្ឋភាពនោះកន្លែងអង្គុយត្រូវបានបាក់ស្រុត ក្រោយពេលអ្នកគាំទ្រក្រុម Vitesse បានលោត និងស្រែកហ៊ោរកងរំពងដើម្បីអបអរទៅកាន់ជ័យជម្នះក្រុមរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នាការប្រកួតនោះក្រុម Vitesse បានទទួលជ័យជម្នះក្នុងលទ្ធផល ១ ទល់នឹង ០ ទៅលើក្រុម NEC, ហើយមួយគ្រាប់នោះទៀតសោតគឺជាការស៊ុតបញ្ចូលទីដោយកីឡាករ Baden Frederiksen នៅក្នុងវគ្គទី ១។ បន្ទាប់ពីបញ្ចប់ការប្រកួត, កីឡាកររបស់ក្រុម Vitesse បាននាំគ្នាដើរជុំវិញទីលានដើម្បីអបអរជ័យជម្នះនោះជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ។

យ៉ាងណាមិញ នៅក្នុងភាពសប្បាយរីករាយនោះ ក៏មានរឿងរ៉ាវដ៏គួរឱ្យភ័យខ្លាចមួយបានកើតឡើង, ក្រោយពេលអ្នកគាំទ្រកំពុងតែលោត និងស្រែកហ៊ោរ កន្លែងអង្គុយរបស់ពួកគេក៏បានបាក់ស្រុតជា ២, ប៉ុន្តែនៅក្នុងហេតុការណ៍នោះក៏មិនបានធ្វើឱ្យនរណាម្នាក់របួសដែរ, មិនត្រឹមតែប៉ុណ្ណោះពួកគេកាន់តែធ្វើការអបអរជាបន្តទៀត៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
The away stand collapsed when Vitesse players were celebrating with their fans. 😳
— 433 (@433) October 17, 2021
Thankfully, no one was injured. 🙏
pic.twitter.com/OnRsgVr41a
ប្រភព៖ Sportbible