អង់គ្លេស៖ ខ្សែបម្រើការពារក្លិប Manchester United កីឡាករ Nemanja Matic បានសារភាព ថា គ្រប់កីឡាករទាំងអស់មិនសប្បាយចិត្តនោះទេចំពោះលទ្ធផលល្អទល់នឹង Leicester City ហើយ រូបគេក៏បាននិយាយពាក្យសុំទោសទៅកាន់អ្នកគាំទ្រផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍កន្លងទៅ គឺ Man Utd បានរងបរាជ័យក្រោមថ្វីជើង Leicester យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង២ ខណៈ អ្នកគាំំទ្ររបស់ក្លិបបិសាចក្រហមនៅជុំវិញពិភពលោកបង្ហាញពីអារម្មណ៍ខឹងសម្បាមែនទែនចំពោះលទ្ធផលដ៏អាក្រក់មួយនេះ។

Matic បាននិយាយថា៖
ពួកយើងទាំងអស់គ្នាចង់សុំទោសចំពោះអ្នកគាំទ្ររបស់ក្លិប។ ពួកគេបានមកគាំទ្រពួកយើងក្នុងការប្រកួតក្រៅដី ហើយ គេនឹងស័ក្តិសមនឹងទទួលបានលទ្ធផលល្អជាងនេះ។ ពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បធ្វើឲ្យអ្នកគាំំទ្រទាំងអស់សប្បាយចិត្តនាពេលអនាគត។ គ្រប់គ្នាទាំងអស់នៅក្រុម គឺ មិនសប្បាយចិត្តនោះទេ ប៉ុន្តែពួកយើងមាន១៤ពិន្ទុនៅក្នុងដៃ ពួកយើងនៅតែអាចដណ្តើមបានជើងឯកដដែល។ Man Utd នឹងមិនចុះចាញ់នោះទេ៕

ប្រភព៖ metro