អង់គ្លេស៖ លោក Martin Keown ដែលជាអតីតខ្សែការពាររបស់ Arsenal បាននិយាយថា ខ្សែប្រយុទ្ធ Mohamed Salah អាចលេងដល់កម្រិតខ្សែប្រយុទ្ធ Lionel Messi ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Salah រកបាន១គ្រាប់ជួយរួមចំណែកឲ្យ Liverpool យកឈ្នះ Watford ដល់ទៅ ៥ ទល់នឹង០ ដោយថែមទាំងបានបញ្ជូនបាល់ទៅឲ្យ Sadio Mane ស៊ុត១គ្រាប់កាលពីថ្ងៃសៅរ៍ទី១៦ខែតុលាកន្លងទៅ។

ពិតណាស់នៅរដូវកាលនេះ កីឡាករសញ្ជាតិអេស៊ីបរូបនេះរកបានដល់ទៅ១០គ្រាប់ហើយ គឺ រកបាន៧គ្រាប់នៅក្របខណ្ឌ Premier League និង៣គ្រាប់ទៀតគឺនៅ Champions League។

ទម្រង់លេងរបស់ល្អរបស់ Salah ធ្វើឲ្យលោក Keown បានលើកសរសើរគេថា៖
Liverpool ពិតជាខ្លាំងណាស់ ការបញ្ជូនបាល់របស់ Mo salah ទៅឲ្យ Sadio Mane គឺពិតជាអស្ចារ្យដូចមិនមែនកើតមាននៅលើផែនដី ពួកយើងបានឃើញហើយថា Salah លេងដល់កម្រិត Lionel Messi ទៅហើយ។គេក៏បានជួយ Firmino ផងដែរ Liverpool នេះគឺជាក្រុមដែលល្អគ្រប់សព្វ។

ប្រភព៖ goal