អឺរ៉ុប៖ អតីតគ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បាននិយាយថា ពានរង្វាន់ Ballon d'Or ឆ្នាំនេះ គួរតែបានទៅលើ Karim Benzema ព្រោះខ្សែប្រយុទ្ធរូបនេះ កំពុងធ្វើបានល្អទាំងនៅក្នុងក្រុម និងជម្រើសជាតិ។ ជាក់ស្ដែង ទើបជួយជម្រើសជាតិបារាំងឈ្នះពាន UEFA Nations League ថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zidane ដែលធ្លាប់បានបង្វឹក Benzema អំឡុងពេលដឹកនាំនៅ Real Madrid បានប្រាប់គេហទំព័រ Telefoot ថា ខ្សែប្រយុទ្ធសញ្ញាតិបារាំងរូបនេះ គឺជាកីឡាករអស្ចារ្យ ដែលអាចធ្វើបានគ្រប់យ៉ាងនៅលើទីលាន។

Benzema ស័ក្ដិសមនឹងឈ្នះ Ballon d'Or ។ គាត់ជាកីឡាករអស្ចារ្យ ខ្ញុំមានកិត្ដិយសណាស់ ក្នុងការបង្វឹកគាត់។ គាត់អាចធ្វើបានគ្រប់យ៉ាង នៅលើទីលាន។ គាត់ស្ថិតនៅកំពូល ហើយខ្ញុំសង្ឃឹមថាគាត់ អាចឈ្នះពានរង្វាន់ Ballon d'Or ៕

ប្រភព៖ sportskeeda