អង់គ្លេស៖ លោក Gary Neville បានទទូចឲ្យ កីឡាករ Donny van de Beek ចាកចេញពី Manchester United ពីព្រោះរូបគេមិនសូវមានឱកាសក្នុងការបង្ហាញខ្លួនក្នុងរយៈពេល១៨ខែនៅកីឡដ្ឋាន Old Trafford។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Van de Beek បានសម្រេចចិត្តចាកចេញពី Ajax មកកាន់ Man Utd នៅក្នុងឆ្នាំ២០២០ ជាមួយនឹងតម្លៃខ្លួន៣៥លានផោន (ឬប្រមាណ៤៨លានដុល្លារ) ហើយ រឿងដ៏សោកស្តាយបំផុត គឺ លោក Ole Gunnar Solskjaer ទើបតែដាក់រូបគេឲ្យលេងជាជម្រើសដំបូងបានបួនប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League ចាប់តាំងពីឆ្នាំ២០២០។

លោក Neville បាននិយាយថា៖
ហេតុអ្វីបានជា Van de Beek មិនទទួលបានឱកាសក្នុងការបង្ហាញខ្លួនអ៊ីចឹង? វាច្បាស់ជាមានបញ្ហាអ្វីហើយ។ ខ្ញុំគិតថាគាត់គួរតែចាកចេញ និង ស្វែងរកក្លិបណាផ្សេងដើម្បីបានលេងបាល់ហើយ៕

ប្រភព៖ metro