អង់គ្លេស៖ លោក Gary Neville បានសារភាពថា ក្លិបតោខៀវ Chelsea អាចឈ្នះពាន Premier League នៅរដូវកាលនេះ ដោយលោកជឿជាក់ថាក្រុមនេះគឺពិតជារឹងមាំណាស់ និងពិបាកនឹងលេងតទល់ជាមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chelsea ទើបនឹងយកឈ្នះក្រុម Brentford ក្នុងលទ្ធផល ១ ទល់នឹង០ កាលពីថ្ងៃសៅរ៍ទី១៦ខែតុលាកន្លងទៅដោយខ្សែការពារ Ben Chilwell ស៊ុតបាន១គ្រាប់នាំជ័យជំនះ និងកំពុងឈរនៅលេខរៀងទី១ក្នុងតារាង Premier League ។

លោក Neville ឯណេះវិញបាននិយាយថាលោកពិតជាស្ញើចសរសើរទម្រង់លេងរបស់ Chelsea ណាស់ហើយក្លិបនេះស័ក្តិសមនឹងក្លាយជាម្ចាស់ពាន Premier League រដូវកាលនេះ។

Neville បាននិយាយថា៖
ខ្ញុំគិតថា Chelsea អាចឈ្នះពាននេះបាន ខ្ញុំដឹងថាអ្នករាល់គ្នានិយាយថា City និង Liverpool នឹងឈ្នះ។ ការពិតអ្នកមិនអាចមិនយល់ស្របបានទេព្រោះក្លិបទាំងពីរល្អណាស់នៅ៣ទៅ៤ឆ្នាំចុងក្រោយនេះ។ ទម្រង់លេងរបស់ City និង Chelsea ប៉ុន្មានសប្តាហ៍មកនេះ គឺពិតជាអស្ចារ្យ។ ប៉ុន្តែខ្ញុំគិតថា Chelsea គឺពិតជាក្រុមមួយដ៏រឹងមាំ និងពិបាកនឹងទប់ទល់ណាស់។ ខ្ញុំមិនអាចគិតថាក្រុមផ្សេងនៅក្នុងលីគចង់លេងទល់នឹងក្រុមនេះទេ។ខ្ញុំគិតថាពួកគេមានភាគរយខ្ពស់ជាងគេក្នុងឈ្នះពាននេះ។

ប្រភព៖ dailymail