បរទេស៖ កីឡាករ Paul Pogba មិនអាចលាក់អារម្មណ៍ខកចិត្តរបស់ខ្លួនបានទេ បន្ទាប់ពីក្រុម Manchester United បានប្រកួតចាញ់ក្រោមថ្វីជើងក្រុម Leicester City កាលពីយប់ថ្ងៃ សៅរិ៍ កន្លងទៅ, ក្នុងនោះរូបគេបានសារភាពថា ការបរាជ័យរបស់ក្រុមខ្លួននៅក្នុងក្របខណ្ឌ Premier League នេះគឺពិតជាស័ក្តិសមហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបិសាចក្រហម នៅពេលចាប់ផ្តើមការប្រកួតដំបូងសម្រាប់រដូវកាល ២០២១-២០២២ ពួកគេពិតជាធ្វើបានល្អមែនទែន, ប៉ុន្តែផ្ទុយមកវិញនាការប្រកួត ៣ លើកចុងក្រោយ ពួកគេគឺធ្វើមិនបានល្អនោះទេ ដោយក្នុងនោះពួកគេបានចាញ់ទាំងអស់។ យ៉ាងណាមិញ Man UTD បានឃ្លាតចេញពីតារាងចំណាត់ថ្នាក់នៃក្រុមកំពូលទាំង ៤ ហើយ ក្រោយបរាជ័យ ៤-២ នៅទឹកដី King Power យប់មិញ។

ថ្លែងប្រាប់សារព័ត៌មាន BBC, Pogba បានរៀបរាប់ក្រោយបញ្ចប់ការប្រកួតយ៉ាងដូច្នេះថា៖
និយាយឱ្យស្មោះត្រង់ទៅ, យើងបានឆ្លងកាត់ការប្រកួតប្រភេទនេះអស់រយៈពេលជាយូរមកហើយ។ យើងមិនអាចរកឃើញដំណោះស្រាយទាល់តែសោះ, ជាក់ស្តែងដៃគូប្រកួតអាចស៊ុតមកលើយើងងាយៗ, វាជាគ្រាប់បាល់ដ៏ល្ងីល្ងើរបំផុត។ យើងត្រូវការលេងដោយមានភាពចាស់ទុំជាងមុន, លេងជាមួយបទពិសោធន៍ដែលយើងមាន ហើយអ្វីដែលល្អបំផុត គឺយើងត្រូវលេងដោយទំនុកចិត្ត។ ពួកយើងត្រូវការស្វែងរកចំណុចខ្វះខាត, ហើយពួកយើងក៏ត្រូវការផ្លាស់ប្តូរផងដែរ៕
ប្រភព៖ Goal