ទោះមនុស្សទៅបាត់ ក៏ស្នាដៃរបស់ Jonghyun ទាំងនេះត្រូវបានហ្វេនចងចាំមិនភ្លេច (មានវីដេអូ)

//s9.kh1.co/fa/fa41dad29dcb9b1887c11b66b63125da148c36cc.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ចម្រៀងចំនួន ៦ បទដែល Jonghyun សមាជិកក្រុម SHINee បានសរសេរសម្រាប់អ្នកចម្រៀងផ្សេងទៀត បង្ហាញថាលោកពិតជាសិល្បករឆ្នើម និងត្រូវបានហ្វេនចង់ចាំ

កូរ៉េខាងត្បូង ៖ កាលពី ៤ ឆ្នាំមុន មានរឿងដ៏កក្រើមមួយនៅក្នុងឧស្សាហកម្ម Kpop ក្រោយតារាចម្រៀងប្រុសមានឈ្មោះបោះសម្លេង Jonghyun សមាជិកក្រុម SHINee បានសម្រេចចិត្តលះបង់ជីវិតធ្វើអត្តឃាតខ្លួនឯង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្ដាញសង្គមជាពិសេសគឺ ហ្វេននៅជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បើទោះបីជា Jonghyun បានចាកចេញទៅរកកន្លែងស្ងប់សុខហើយក្តី លែងមានរូបរាងកាយនៅលើលោកនេះទៀតក៏ដោយ ក៏សម្លេងច្រៀងដ៏ពិរោះ ក្បាច់រាំដ៏ល្អ ស្នាមញញឹមដ៏ផ្អែមផ្ហែមរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្ត និងបេះដូងរបស់អ្នកគាំទ្រជានិច្ច។

មិនតែប៉ុណ្ណោះ ក្នុងនាមជាសមាជិកក្រុម SHINee Jonghyun ក៏ត្រូវបានគេដឹងថា មានសមត្ថភាពដ៏ល្អ ក្នុងការតែងនិពន្ធបទភ្លេងដ៏អស្ចារ្យសម្រាប់ក្រុមរបស់លោក និងរូបគាត់ផ្ទាល់ផងដែរ នៅមិនអស់តារាប្រុសរូបនេះក៏បានបន្សល់ទុកបទចម្រៀងដ៏ល្អជាច្រើន សម្រាប់សិល្បករដទៃទៀត ដែលទាំងអស់នេះនៅតែត្រូវបាន អ្នកគាំទ្រស្រឡាញ់ចូលចិត្ត និងស្តាប់មកជាប់ជារឿងៗ មិនអាចបំភ្លេចបាន៕

ជ្រាប់ច្បាស់ សូមទស្សនាវីដេអូ និងការរៀបរាប់ខាងក្រោម ៖

១. បទ Gloomy Clock របស់ IU

IU

២. បទ Pretty Boy របស់ Taemin សមាជិកក្រុម SHINee ft. Kai

Taemin

៣. បទ Playboy របស់ក្រុម EXO

EXO

៤. បទ Breathe របស់ Lee Hi

Lee Hi

៥. បទ Red Candle របស់ Son Dambi

Son Dambi

៦. បទ No More របស់ Lim Kim

Lim Kim

ប្រភព : Kpopstarz

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T