រំសាយក្រុមច្រើនឆ្នាំ សមាជិកក្រុម Legacy ពីររូបនេះ សព្វថ្ងៃនៅតែល្បីខ្លាំង

//s9.kh1.co/26/2630617cac1dd76236ccee44a36c8eec76375fe0.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បើងាកទៅមើលពេលវេលាកាលពីអំឡុងឆ្នាំ ២០១២-២០១៣ វិញ តារាចម្រៀងប្រុសពីររូបនេះ ក៏ធ្លាប់រួមសុខរួមទុក្ខ និងបានសហការបង្កើតស្នាដៃចម្រៀងជាមួយគ្នាជាច្រើន។

តារាកម្សាន្ត៖ បច្ចុប្បន្ន តារាចម្រៀងល្បីឈ្មោះទាំងពីរនាក់ខាងក្រោមនេះ គឺលោក STEP និងលោក TO ឬ B.O.B កំពុងសាងប្រជាប្រិយភាពរបស់ខ្លួនជាតារាចម្រៀងទោលនៅតាមផលិតកម្មរបស់ខ្លួន បានយ៉ាងល្បីល្បាញ មានមហាជនក៏ដូចជាអ្នកគាំទ្រពេញចិត្តជាមួយបទចម្រៀងពីរោះៗល្បីៗរបស់គេជាច្រើនបទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលពេលវេលាកាលពីអំឡុងឆ្នាំ ២០១២-២០១៣ វិញ ប្រិយមិត្តដែលជាហ្វេនៗច្បាស់ជាដឹងហើយថា តារាចម្រៀងប្រុសពីររូបនេះ ក៏ធ្លាប់រួមសុខរួមទុក្ខ និងបានសហការបង្កើតស្នាដៃចម្រៀងជាមួយគ្នាជាច្រើន។

ដោយក្នុងនោះ អ្នកទាំងពីរក៏បានធ្វើជាអ្នករ៉េបនៅក្នុងបទចម្រៀងជាមួយ អ្នកនាង ពេជ្រ សោភា ជាច្រើនបទ។ ហើយក្រោយមកទៀត STEP និង B.O.B ក៏បានចូលរួមបង្កើតក្រុមចម្រៀង Legacy នៅក្នុងផលិតកម្ម Phleng Record ជាមួយសមាជិកផ្សេងពីរនាក់ទៀតផងដែរ។ ប៉ុន្តែមិនយូរប៉ុន្មាននៅឆ្នាំ ២០១៥ ក្រុមនេះ ក៏បានរំសាយក្រុម ហើយសមាជិកម្នាក់ៗក៏ចែកផ្លូវរកការងាររៀងៗខ្លួន។ ដោយ STEP បានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសតាំងពីពេលនោះមកដល់សព្វថ្ងៃ ហើយលោក B.O.B ក៏ចូលទៅច្រៀងក្នុងផលិតកម្មថោនផងដែរ៕

B.O.B
B.O.B
B,O.B
B,O.B
STEP
STEP
STEP
STEP
ក្រុម Legacy
ក្រុម Legacy
STEPTO(ធីអូ)
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T