អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធ Robert Lewandowski អាចនឹងចាកចេញពីក្លិប Bayern Munich និងផ្ទេរទៅ Manchester City។

ភាគីលោកគ្រូ Pep Guardiola បានព្យាយាមទិញយក Harry Kane ពី Tottenham Hotspur កាលពីរដូវក្ដៅកន្លងទៅតែបែរជាបរាជ័យទើបលើកនេះក្លិបបាញ់មុខសញ្ញាមក Lewandowski ដែលចាត់ទុកជាខ្សែប្រយុទ្ធឆ្នើមមួយរូបក្នុងលោក។

សារព័ត៌មាន Sport Bild បានរាយការណ៍ថា ភ្នាក់ងាររបស់កីឡាករសញ្ជាតិប៉ូឡូញរូបនេះគឺលោក Pini Zahavi បានបង្ហើបឲ្យ Lewandowski នឹងបើកចំហរទទួលយកសំណើពី Man City ។

ម្យ៉ាងទៀតលោក Pep ធ្លាប់ដឹកនាំ Robert Lewandowski កាលពីលោកនៅដឹកនាំ Bayern Munich ទើបចង់បន្តដឹកនាំគេនៅទឹកដី Etihad ។

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះនឹងផុតកំណត់កុងត្រាជាមួយ Bayern Munich នៅឆ្នាំ២០២៣ ខណៈដែលរូបគេបាននិយាយថាគេចង់នៅលេងបាល់យ៉ាងហោចណាស់៤ឆ្នាំទៀត៕

ប្រភព៖ dailymail