ទឹកចិត្តដ៏គួរឲ្យគោរព! ដឹងការពិតហើយពីមូលហេតុដែល គី រីណា បដិសេធមិនធ្វើដំណើរជាមួយក្រុមកម្ពុជា U-23 - Khmerload

ទឹកចិត្តដ៏គួរឲ្យគោរព! ដឹងការពិតហើយពីមូលហេតុដែល គី រីណា បដិសេធមិនធ្វើដំណើរជាមួយក្រុមកម្ពុជា U-23

https://s9.kh1.co/91/918eb0748a8fb7d840730419c0015d2bd520273c.jpg
កីទ្បា
 16-Oct-2021 2pm · a month ago

កីឡាករ គី រីណា ខ្លាចក្រុមកម្ពុជាជួបបញ្ហារឿងកូវីដ-១៩ទើបគេសម្រេចចិត្តដកខ្លួន

កម្ពុជា៖ ខ្សែប្រយុទ្ធក្លិបព្រៃវែង កីឡាករ គី រីណា បានសម្រេចចិត្តមិនធ្វើដំណើរទៅចូលរួមការប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំឡើយ ក្រោមមូលហេតុមួយដ៏គួរឲ្យគោរព។

https://s9.kh1.co/__image/w=650,h=435,q=100/1a/1a1108e596b6beba4ae83ba9bf7629c7ca9a05c5.png
   កីឡាករ គី រីណា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រោយបញ្ចប់ការប្រកួតទល់នឹងកោះហ្គាំ ទៅលើទឹកដីបារ៉ែន គឺ អ្នកគាំទ្រកម្ពុជាទទួលបានព័ត៌មានដ៏សោកស្តាយមួយបន្ទាប់ពីកីឡាករសំខាន់ៗ៦រូបមានវិជ្ជមានកូវីដ-១៩ ដែលមានដូចជា ចាន់ វឌ្ឍនាកា, កែវ សុខសិលា, គួច សុគម្ភៈ, សឿយវិសាល, សារ៉េត គ្រីយ៉ា និង អ៊ាន ពិសី ខណៈទាំង៦កំពុងសម្រាកព្យាបាលនៅក្នុងសណ្ឋាគារមួយនាទីក្រុងបារ៉ែននៅឡើយទេ។ 

https://s9.kh1.co/__image/w=650,h=650,q=100/fd/fd858b3803589736528397f373631f86af801d5f.png
កីឡាករទាំង៦ ដែលមានវិជ្ជមានកូវីដ-១៩

សមាជិកក្រុមជម្រើសជាតិឈុតធំចំនួន១០រូបបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា និង កីឡាករទាំងប៉ុន្មានផ្សេងទៀតត្រូវហោះទៅកាន់ប្រទេសជប៉ុនបន្តដើម្បីចូលរួមជាការប្រកួតជម្រុះពានរង្វាន់ AFC U-23 Asian Cup ប៉ុន្តែ អ្វីដែលចម្លែកនោះ គឺ យើងបែរជាឃើញវត្តមានរបស់ រីណា ដែលជាកីឡាករឈុតអាយុក្រោម២៣ឆ្នាំ ធ្វើដំណើរជាមួយក្រុមឈុតធំមកកាន់ប្រទេសកម្ពុជាវិញ។

https://s9.kh1.co/__image/w=650,h=417,q=100/6b/6bec6e81a4d0cd6d2bc2e7a78d027042ef745f21.png
កីឡាករកម្ពុជាទាំង១០រូប និង គ្រូពេទ្យម្នាក់បានមកដល់ប្រទេសកម្ពុជាវិញ

ចំពោះមូលហេតុដែល រីណា សម្រេចចិត្តមិនរួមដំណើរជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ គឺ ដោយសារ រូបគេបានស្នាក់នៅបន្ទប់ជាមួយ អ៊ាន ពិសី ទោះខ្លួនតេស្តអវិជ្ជមានក៏ដោយ ប៉ុន្តែ ខ្លួនចង់ប្រាកដប្រជាមិនចង់ឲ្យប៉ះពាល់ដល់ឈុត U-23 ព្រោះប្រសិនបើមានអ្នកឆ្លងម្នាក់ នោះ គេនឹងដកសិទ្ធក្រុមទាំងមូលតែម្តង ដែលជាទឹកចិត្តដ៏គួរឲ្យគោរពមួយ៕

https://s9.kh1.co/__image/w=650,h=650,q=100/49/4932fe880ad99613765c9136b91ef180d3dae10c.png
   កីឡាករ គី រីណា
Ker Rithy Reach
T.R

អត្ថបទទាក់ទង