ឮដំណឹងថា ភ្នាក់ងាររបស់ Pogba បានទាក់ទងទៅកាន់ក្លិបយក្សមួយនេះហើយ - Khmerload

ឮដំណឹងថា ភ្នាក់ងាររបស់ Pogba បានទាក់ទងទៅកាន់ក្លិបយក្សមួយនេះហើយ

https://s9.kh1.co/3e/3e61db39bc4179565c6d0b5516ed06d86f0198dc.jpg
កីទ្បា
 16-Oct-2021 1pm · a month ago

ក្រុមអ្នកមានបុណ្យ Barcelona ត្រូវគេរាយការណ៍ ត្រូវបានភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba គឺលោក Mino Raiola ធ្វើការទាក់ទងទៅ ដើម្បីពិភាក្សាអំពីការផ្ទេរពីក្រុមបិសាចក្រហម Manchester United។

អឺរ៉ុប៖ ក្រុមអ្នកមានបុណ្យ Barcelona ត្រូវគេរាយការណ៍ ត្រូវបានភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba គឺលោក Mino Raiola ធ្វើការទាក់ទងទៅ ដើម្បីពិភាក្សាអំពីការផ្ទេរពីក្រុមបិសាចក្រហម Manchester United ដែលអាចកើតឡើង នារដូវក្ដៅខាងមុខ។

https://s9.kh1.co/__image/w=650,h=366,q=100/5b/5b72bf6ca84453f690d2980084661c9b66e4982e.jpg
Pogba 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ESPN បានឲ្យដឹងថា ក្លិប Barcelona ត្រូវបានលោក ​Raiola ទាក់ទងទៅ ដោយផ្ដល់ឳកាសក្នុងការចុះហត្ថលេខា Pogba ដោយឥតមានតម្លៃខ្លួន ពេលគេផុតកុងត្រានៅក្រុមបិសាចក្រហម។

របាយការណ៍បានអះអាងដែរថា កីឡាករឈ្នះជើងឯក World Cup ឆ្នាំ២០១៨ រូបនេះ មិនទាន់ធ្វើការសម្រេចចិត្ដអំពីអនាគតរបស់គេនៅឡើយ ខណៈដែលក្រុម Barcelona ក៏មិនទាន់ប្រាកដថា ពួកគេមានលទ្ធភាពផ្ដល់ប្រាក់ឈ្នួលផងដែរ ដោយសារតែវិបត្ដិហិរញ្ញាវត្ថុ។

https://s9.kh1.co/__image/w=650,h=434,q=100/6b/6b2d6d13322c7bb4f0a3ef5ca0b2ada1af687b99.jpg
Pogba និងលោក ​Raiola

គួរឲ្យដឹងដែរថា ខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះ មិនទាន់ឈានដល់កិច្ចព្រមព្រៀងជុំវិញកិច្ចសន្យាថ្មី ជាមួយក្រុមលោក Ole Gunnar​ Solkjaer ទេ ខណៈក្រុមដែលក្រុមមានមូលដ្ឋាននៅទីក្រុង ​Manchester មួយនេះ បានត្រៀមផ្ដល់ប្រាក់ឈ្នួលរហូតដល់ ៤០ម៉ឺនផោន (ឬប្រមាណ៥៤ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍ឯណោះ លើកិច្ចសន្យាថ្មី៕

https://s9.kh1.co/__image/w=650,h=366,q=100/bc/bcdb43c0a460bfd486ab38abc63cf96fcec380e1.jpg
Pogba 

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង