អង់គ្លេស៖ ភ្នាក់ងាររបស់ខ្សែបម្រើ Raphinha បានបង្ហើបថាក្លិបហង្សក្រហម Liverpool ចាប់អារម្មណ៍ចង់ទិញយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមថាភាគីលោកគ្រូ Jurgen Klopp បានដេញតាមយក Raphinha ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Raphinha បានផ្ទេរមកក្លិប Leeds កាលពី១២ខែមុន ពីក្លិប Rennes ប៉ុន្តែឥលូវនេះគេបានរួមចំណែកក្លាយជាកីឡាករសំខាន់ម្នាក់របស់ Leeds United ដោយរកបានដល់ទៅ៩គ្រាប់និងបញ្ជូនបាល់៩គ្រាប់ទៀតក្នុងការបង្ហាញខ្លួន៣៨ប្រកួត។

ដូច្នេះទើប Raphinha បានទាក់ទាញចំណាប់អារម្មណ៍បណ្ដាក្លិបផ្សេងដោយក្នុងនោះគឺមាន Liverpool និង Manchester United ដែរ។

លោក Deco ដែលជាភ្នាក់ងាររបស់ Raphinha បានបង្ហើបច្បាស់ៗថា៖
Raphinha បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់នៅ Premier League ។ ក្លិបដឹងថាគេកំពុងលូតលាស់ទៅមុខ។ គេនៅក្មេងនិងត្រូវប្រឈមនឹងការប្រកួតប្រជែងជាច្រើន ដូច្នេះពិតណាស់ថាមានក្លិបពីរបីដែលចូលចិត្តគេ។ Liverpool ចូលចិត្តគេ ហើយក្លិបក៏បានស្នើមកដែរតែគ្មានការព្រមព្រៀងផ្លូវការណាមួយទេ។

ប្រភព៖ caughtoffside