អ្នកណាគេ? លោក Solskjaer ថា លោកអាចនឹងឲ្យកីឡាករម្នាក់នេះអង្គុយបម្រុងពេលប៉ះ Leicester យប់នេះ - Khmerload

អ្នកណាគេ? លោក Solskjaer ថា លោកអាចនឹងឲ្យកីឡាករម្នាក់នេះអង្គុយបម្រុងពេលប៉ះ Leicester យប់នេះ

https://s9.kh1.co/b7/b771bbd38611d7aadc73c7b2c11a1472ed022e36.jpg
កីទ្បា
 16-Oct-2021 10am · a month ago

លោក Ole Gunnar Solskjaer ថា Cristiano Ronaldo អាចនឹងអង្គុយបម្រុងយប់នេះ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer បានបង្ហើបឲ្យដឹងថា លោកអាចនឹងដាក់កីឡាករ Cristiano Ronaldo ឲ្យអង្គុយនៅកៅអីបម្រុងជាថ្មីម្តងទៀតក្នុងការប្រកួតរាត្រីនេះទល់នឹង Leicester City ដើម្បីធានាថា រូបគេ នឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការជួយក្រុមនៅចុងរដូវកាល។

https://s9.kh1.co/__image/w=650,h=435,q=100/6a/6a15406a9df293fd25c1aa77d53a3733065a6c8c.png
លោក Ole Gunnar Solskjaer
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ចាប់តាំងពីបើករដូវកាលមក Ronaldo គឺ ជាម៉ាស៊ីនរកគ្រាប់បាល់របស់ Man Utd បន្ទាប់ពីរូបគេរកបានប្រាំគ្រាប់ហើយគិតគ្រប់ព្រឹត្តិការណ៍ ប៉ុន្តែ​ វាជារឿងដ៏ចម្លែកមែនទែនដែលរូបគេត្រូវបានលោក Solskjaer ដាក់ឲ្យអង្គុយនៅកៅអីបម្រុងក្នុងការប្រកួតទល់នឹង Everton កន្លងទៅ ខណៈ​ ក្រុមទទួលបានលទ្ធផលស្មើគ្នា១ទល់នឹង១ ប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=366,q=100/09/092ff705ab382898515feef84d33565ed8433044.png
  កីឡាករ Cristiano Ronaldo

លោក Solskjaer បាននិយាយថា៖

Ronaldo គឺ ជាកីឡាករដ៏អស្ចារ្យ និង អ្នកបញ្ចប់ទីដ៏ល្អ។ វាពិតជាពិបាកណាស់ក្នុងការមិនដាក់ឲ្យគាត់លេង ប៉ុន្តែ តើអ្នកអាចលេងប្រាំមួយប្រកួតក្នុងរយៈពេលប្រាំមួយថ្ងៃបានទេ? វាជារឿងល្អ ប៉ុន្តែ យើងចាំបាច់ត្រូវមានការផ្លាស់ប្តូរ ពីព្រោះយើងត្រូវត្រៀមសម្រាប់ការប្រកួតខែមេសា និង ខែឧសភា ដែលតម្រូវគ្រប់គ្នាត្រៀមខ្លួនឲ្យបានល្អបំផុត។ ខ្ញុំដឹកនាំកីឡាករដើម្បីផលប្រយោជន៍ជូនក្លិប៕

លោក Ole Gunnar Solskjaer
https://s9.kh1.co/__image/w=650,h=467,q=100/45/45597e11d82725b097202d2625dd0e487abf9c13.png
លោក Ole Gunnar Solskjaer និង Cristiano Ronaldo

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង