អឺរ៉ុប៖ អតីតកីឡាករក្រុមបិសាចក្រហម Manchester United លោក Gary Neville បានយល់ឃើញថា Mohamed Salah នឹងមិនលេងនៅក្លិបហង្សក្រហម Liverpool ពេញមួយអាជីពបាល់ទាត់ទេ ហើយលោកគិតថា ខ្សែប្រយុទ្ធរូបនេះគួរតែទៅលេងនៅ Real Madrid ដើម្បីទទួលបានបទពិសោធន៍ថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Neville បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Sky Sports ថា៖
ខ្ញុំមិនគិតថា Salah នឹងបន្ដលេងនៅ Liverpool ពេញមួយអាជីពទេ។ វាជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្ដែវាក៏អាចមិនត្រឹមត្រូវដែរ។ ខ្ញុំគិតថា អ្នកគួរតែក្រឡេកមើលកីឡាករមួយចំនួនដូច Cristiano Ronaldo និង David Beckham ដែលទៅចូលរួម Real Madrid និង Kylian Mbappe ដែលចង់ទៅទីនោះដែរ គឺមិនមែនដើម្បីតែលុយទេ គឺដោយសារពួកគេមានបំណង និងដើម្បីសម្រេចបានអ្វីមួយនៅក្នុងជីវិត។ ពួកគេទៅលេងនៅក្លិបដែលធំ ដើម្បីទទួលបាននូវបទពិសោធន៍។ ខ្ញុំគិតថា Salah គួរតែទៅលេងនៅ Real Madrid ដូច្នេះក្លិបយក្សរបស់អេស្ប៉ាញមួយនេះ នឹងផ្ដល់ត្រលប់មករូបគេ៕

គួរបញ្ជាក់ថា កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះ ជាមួយក្រុមលោក Jurgen Klopp នឹងផុតកំណត់នៅឆ្នាំ២០២៣។ តែទោះជាយ៉ាងណា ពុំមានការបញ្ជាក់ណាមួយថា រូបគេនឹងចាកចេញនាពេលឆាប់ៗទេ៕
ប្រភព៖ tribuna