អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Sergio Aguero នៃក្លិប Barcelona បានរៀបរាប់ពីជីវិតរបស់គេក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកនៅ Manchester City គឺលោក Pep Guardiola ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះថា Pep ចង់ឲ្យក្រុមឈ្នះការប្រកួតខ្លាំងណាស់ តែលោកមិនស្រឡាញ់កីឡាករណាមួយជាពិសេសទេ តួយ៉ាងដូចជា កូនក្រុមនៅ Manchester City គឺពួកគេសុទ្ធតែមានឱកាសអាចអង្គុយកៅអីបម្រុងទាំងអស់និងគ្មាននរណារំពឹងទុកថាបានចូលលេងគ្រប់ប្រកួតក្រោមការដឹកនាំរបស់លោកឡើយ។

ដោយឡែក Aguero បានបង្ហើបថាកីឡាករតែម្នាក់គត់ដែល Pep គ្មានផ្លូវឲ្យអង្គុយកៅអីបម្រុងគឺ ខ្សែប្រយុទ្ធ Lionel Messi ដែលជាអតីតកូនក្រុមសំណព្វរបស់លោកកាលលោកនៅដឹកនាំ Barcelona ។


Sergio Aguero បាននិយាយថា៖
ទេ ខ្ញុំមិនធ្លាប់មានបញ្ហាជាមួយ Guardiola ទេ ខ្ញុំមិនដែលឈ្លោះជាមួយគាត់ទេ តែពួកយើងត្រូវការការនិយាយគ្នាឲ្យដឹងរឿងនាពេលខ្លះ។ គ្មានអ្វីត្រូវនិយាយទេ បីឆ្នាំមកនេះ គ្រប់យ៉ាងអស្ចារ្យណាស់។ គាត់ជាគ្រូបង្វឹកដែលចង់បានលទ្ធផលដ៏ល្អបំផុត។ បើសិនគេចង់ជប់លៀងគឺគាត់នឹងជប់លៀង។ គាត់ក៏មិនដែលខ្វល់រឿងទុកកីឡាករម្នាក់ណាឲ្យអង្គុយកៅអីបម្រុងដែរ គឺទាល់តែម្នាក់នោះគឺ Messi ។ ខ្ញុំតែងតែព្រមទទួលយកថាខ្ញុំមិនអាចចូលលេងបានគ្រប់ប្រកួតទេ។

ប្រភព៖ sportskeeda