អឺរ៉ុប៖ លោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Cristiano Ronaldo បាននិយាយថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះ ស័ក្ដិសមឈ្នះពាន Ballon d'Or ឆ្នាំនេះ ជាងពេលមុនៗដែលគាត់បានឈ្នះទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិតណាស់ បញ្ជីឈ្មោះបេក្ខភាពប្រជែងពានរង្វាន់ Ballon d'Or ចំនួន៣០រូបចុងក្រោយ ទើបត្រូវបានប្រកាសថ្មីនេះ ហើយវីរបុរសប្រេស៊ីល Ronaldo Nazario បានអះអាងថា Karim Benzema គួរតែឈ្នះពាននេះជាលើកដំបូង ខណៈខ្សែការពារ Giorgio Chiellini ជឿជាក់ថាមិត្ដរួមសញ្ជាតិអ៊ីតាលី Jorginho ជាអ្នកសមនឹងទទួលបានវា។

ទន្ទឹមនឹងនេះ មានមតិភាគច្រើនជឿថា Lionel Messi នឹងអាចទទួលបាន Ballo d’Or ទី៧របស់ខ្លួន ប៉ុន្ដែមានអ្នកខ្លះគាត់ថា គូប្រជែងរបស់គាត់ គឺ Ronaldo នោះទេ ដែលគួរតែឈ្នះ។ ក្នុងចំណោមនោះ ក៏មានភា្នក់ងារសញ្ជាតិព័រទុយកាល់ លោក Mendes និយាយថា ទោះ Ronaldo ធ្លាប់ ៥លើកមកហើយក៏ដោយ ក៏គាត់សមនឹងទទួលបានវានៅឆ្នាំនេះ ជាងពេលមុនៗទៅទៀត ។

លោកបានប្រាប់ France Football ថា៖
តាមរយៈសមិទ្ធផលប៉ុននេះ គាត់គួរតែគ្រប់គ្រាន់ហើយ។ គាត់ស៊ុនបញ្ចូលទី១១៥គ្រាប់ ឲ្យ ព័រទុយកាល់ គាត់ជាកីឡាករស៊ុតឲ្យជម្រើសជាតិច្រើនជាងគេលើពិភពលោក។ ដូច្នេះមានន័យថា គាត់គួរតែឈ្នះពានរង្វាន់ ព្រោះគាត់បានបន្ដបង្ហាញថាគាត់ ជាកីឡាករល្អបំផុតក្នុងប្រវត្ដិសាស្ដ្រ។ មួយវិញទៀត កុំភ្លេចថា Ronaldo ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A និងក្នុងការប្រកួត Euro ថ្មីៗនេះ។ គាត់មានកំណត់ត្រាស៊ុតបានច្រើនគ្រាប់ជាងគេនៅ Champions League និងជាកីឡាករតែម្នាក់ ដែលឈ្នះអ្វីគ្រប់យ៉ាងនៅក្នុងលីគទាំង៣ប្រទេស ដូចជា អ៊ីតាលី អេស្ប៉ាញ និង អង់គ្លេស។ សមិទ្ធផលទាំងអស់នេះរួមបញ្ចូលគ្នា ធ្វើឲ្យគាត់ក្លាយជាកីឡាករតែម្នាក់គត់ដែលអស្ចារ្យ។ តាមទស្សនៈរបស់ខ្ញុំ បាល់មាសមានតែឈ្មោះ Ronaldo ម្នាក់គត់៕
ប្រភព៖ sportbible