អង់គ្លេស៖ លោកគ្រូបង្វឹក Jurgen Klopp នៃក្លិបហង្សក្រហម Liverpool បានបោះសម្ដីដៀមដាមទៅកាន់លោកគ្រូ Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស ថាហេតុអ្វីបានជាកោះហៅខ្សែការពារ Joe Gomez ដែលបានជាសះស្បើយពីរបួសឲ្យចូលលេង។

លោក Klopp ក៏បាននិយាយដែរថាមើលទៅ Southgate ដូចជាផ្ដល់សិទ្ធិពិសេសដល់ខ្សែការពារ John Stones ណាស់។

Gomez ធ្លាប់ជាកីឡាករដែល លោក Southgate តែងកោះហៅឲ្យចូលលេងនៅជម្រើសជាតិ ប៉ុន្តែដោយសាររងរបួសតាំងពីខែវិច្ឆិកាឆ្នាំមុន និងសម្រាកព្យាបាលអស់រយៈពេលជាច្រើនខែរួចមក គេក៏បានជាសះស្បើយទាន់ការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកកាលពីពេលថ្មីៗទៅនេះ ប៉ុន្តែលោក Southgate មិនបានហៅគេទេនិងបានកោះហៅ Tyrone Mings, John Stones, Conor Coady និង Fikayo Tomori វិញ។

យ៉ាងណាមិញ Klopp បានដៀមដាមទៅកាន់ Southgate ថា៖
ពេលខ្លះ Gareth រាងបញ្ចេញប្រតិកម្មថាបើអ្នកមិនបានចូលលេងនៅក្លិបគឺអ្នកគ្មានឱកាសបានលេងឲ្យជម្រើសជាតិឡើយ។ ប៉ុន្តែវាមានករណីពិសេសលើលោក Stones(John Stones) ។Joe ជាកីឡាករដែលមានកាយសម្បទារឹងមាំហើយ ខ្ញុំដឹងថា Gareth នឹងបញ្ចេញប្រតិកម្មបើសិនកីឡាករពុំបានចូលលេងទៀងទាត់។ តែគេជាខ្សែការពារដ៏អស្ចារ្យម្នាក់។ Nat phillips ក៏មិនត្រូវកោះហៅប៉ុន្តែគេក៏បានហ្វឹកហាត់យ៉ាងសកម្មដែរ។

ប្រភព៖ dailystar