ដាក់ខ្លាំងៗ! Evra សួរថា រដូវកាលមុនកីឡាករឆ្នើមម្នាក់នេះឈ្នះអ្វីខ្លះទើបចង់ឈ្នះ Ballon d'Or ហ្នឹង? - Khmerload

ដាក់ខ្លាំងៗ! Evra សួរថា រដូវកាលមុនកីឡាករឆ្នើមម្នាក់នេះឈ្នះអ្វីខ្លះទើបចង់ឈ្នះ Ballon d'Or ហ្នឹង?

https://s9.kh1.co/38/385637d29e124d3844f921a0235146ca4302537d.jpg
កីទ្បា
 16-Oct-2021 9am · a month ago

លោក Patrice Evra គិតថា Lionel Messi មិនស័ក្កិសមក្នុងការឈ្នះ Ballon d'Or ឆ្នាំនេះឡើយ

អឺរ៉ុប៖ អតីតខ្សែការពារក្លិប Manchester United លោក Patrice Evra បានចុចឈ្មោះ Jorginho ជា កីឡាករដែលស័ក្តិសមបំផុតក្នុងការឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំនេះ និង បានចោទសំណួរថា តើ Lionel Messi បានឈ្នះអ្វីខ្លះកាលពីរដូវកាលមុនទើបចង់ឈ្នះពានមួយនេះ។

https://s9.kh1.co/__image/w=650,h=451,q=100/a6/a633ee385ac05e00562bd125ded97ea90417b7ca.png
លោក Patrice Evra
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីរដូវកាលមុន ជា ឆ្នាំដ៏ជោគជ័យបំផុតក្នុងអាជីពរបស់​ Jorginho បន្ទាប់ពីរូបគេបានរួមចំណែកជួយ Chelsea ឈ្នះពានរង្វាន់ Champions League, UEFA Super Cup និង ពានរង្វាន់ EURO ២០២០ ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ខណៈ Messi វិញ ឈ្នះបានពាន Copa Del Rey ជាមួយ Barcelona និង Copa America ២០២០ ជាមួយអាហ្សង់ទីន។

https://s9.kh1.co/__image/w=650,h=525,q=100/c3/c33b43ba99791b3b552ea279b05abe0a643ef6af.png
កីឡាករ Jorginho

លោក Evra បាននិយាយថា

ពានរង្វាន់ Ballon d'Or គឺ Jorginho ឬ N'Golo Kante ស័ក្ក្កិសមនឹងឈ្នះណាស់។ ខ្ញុំមិនយល់ថា ហេតុអ្វីបានជាមនុស្សមួយចំនួននិយាយថា ពួកគេគ្រាន់តែជាខ្សែបម្រើ។ គេបានឈ្នះអ្វីៗគ្រប់បែបយ៉ាង។ ខ្ញុំពិតជាហត់នឿយណាស់ក្នុងការឲ្យ Messi ជាអ្នកឈ្នះ។ តើរដូវកាលមុនគាត់បានឈ្នះអ្វីខ្លះ? គាត់បានឈ្នះ Copa America ចុះជាមួយ Barcelona វិញ តើគាត់បានឈ្នះអ្វី? 

លោក Patrice Evra
https://s9.kh1.co/__image/w=650,h=356,q=100/9e/9ec3c8fddea43ffe7ec3af8da4f36c34abf95cec.png
កីឡាករ Lionel Messi

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង