អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានបង្ហើបថាលោកនឹងប្រកាន់ជំហរមិនដាក់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo ចូលលេងគ្រប់ប្រកួតនោះឡើយដើម្បីកុំឲ្យគេបាក់កម្លាំងតទៅមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានក្លាយជាខ្សែប្រយុទ្ធស្នូលមួយរបស់ Manchester United ដោយមកទល់ពេលនេះគេរកបាន៥គ្រាប់ហើយ។ ប៉ុន្តែកាលពីប្រកួតទល់នឹង Everton កាលពីខែមុនគឺ Solskjaer មិនបានដាក់ឲ្យ Ronaldo ជាប់ជម្រើស១១នាក់ដំបូងនោះឡើយ គឺលោកបានប្ដូរគេចូលនៅនាទីទី៧២ ដែលជាលទ្ធផលបិសាចក្រហម លេងបានត្រឹមស្មើ ១ ទល់នឹង១ ជាមួយ Everton ។

បែបនេះហើយទើប Solskjaer រងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រ អ្នកវិភាគបាល់ទាត់ ក៏ដូចជា Sir Alex Ferguson ដែរប៉ុន្តែឥលូវនេះ លោកហាក់ដូចជាមិនខ្វល់ពីគំនិយអ្នកដទៃ និងនៅតែបង្ហើបថា Ronaldo មិនអាចចូលលេងគ្រប់ប្រកួតនោះទេដោយបង្ហើបថាកីឡាករ Man UTD ទាំងអស់ត្រូវតែបានចូលលេងគ្រប់ៗគ្នា។

Solskjaer បានថ្លែងថា៖
គេ(Ronaldo) ជាកីឡាករដ៏អស្ចារ្យ ជាអ្នកបញ្ចប់ទីដ៏អស្ចារ្យ ជាអ្នកស៊ុតបញ្ចូលនិងជាកីឡាករអាជីពដ៏ឆ្នើម។ វាពិបាកណាស់ដែលមិនដាក់ឲ្យគេចូលលេងហើយខ្ញុំគិតថាគ្រប់គ្នាចង់ឲ្យគេលេង តែខ្ញុំគួរនិយាយថាម៉េចទៅ?បើសិនអ្នកលេង៦ប្រកួតក្នុងរយៈពេល៦ថ្ងៃ ហើយដាក់កីឡាករ១១នាក់ដដែលៗរាល់ពេល? ពួកយើងត្រូវវិលជុំ ពួកយើងត្រូវតែលេងរហូតដល់ខែមេសានិងឧសភា(ឆ្នាំក្រោយ) ដោយគ្រប់កីឡាករទាំងអស់សុទ្ធតែបានរួមចំណែក។ ខ្ញុំជាអ្នកគ្រប់គ្រងកីឡាករក្នុងក្លិប។ វាល្អដែលមានគេលើទីលាន បើសិនយើងដាក់ឲ្យគេលេងច្រើនប៉ុណ្ណាគឺល្អប៉ុណ្ណឹង។

ប្រភព៖ metro