ឈ្មោះបរទេសគ្រាន់ហៅក្រៅ តែឈ្មោះកូនស្រី លោកជំទាវ ស៊ន សៀវម៉ី ផ្លូវការជាភាសាខ្មែរ ពីរោះថ្នាក់នេះ

//s9.kh1.co/d2/d24b0620798bbe9df9357744ae95cad8e4824034.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០២១ ៥ល្ងាច · ២ ឆ្នាំមុន

ឈ្មោះបរទេសគ្រាន់ហៅក្រៅតែប៉ុណ្ណោះ តែកូនស្រី លោកជំទាវ ស៊ន សៀវម៉ី នៅមានឈ្មោះផ្លូវការ ជាភាសាខ្មែរ ពិរោះថ្នាក់នេះទៀត

រាជធានីភ្នំពេញ ៖ ពិតណាស់ បើទោះបី មិនបានរៀបការធំដំយ៉ាងណាក្តី តែគូស្វាមីភរិយា លោកជំទាវ ស៊ន សៀវម៉ី ត្រូវមហាជន នាំគ្នាកោតសរសើរជាខ្លាំង ដែលជាញឹកញយអ្នកទាំងពីរ តែងបង្ហាញភាពស្និទស្នាលក្តីស្រលាញ់ លើបណ្តាញសង្គម មើលទៅគួរឲ្យស្រលាញ់ខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កាលពីប៉ុន្មានថ្ងៃមុននេះ លោកជំទាវ ស៊ន សៀវម៉ី បានសម្រាលកូនស្រី ដោយសុវត្ថិភាព និងមានសុខភាពល្អ ទាំងម្តាយនិងកូន លើសពីនេះទៅទៀត កូនស្រីរបស់លោកជំទាវ ត្រូវមហាជនលើបណ្តាញសង្គម នាំគ្នាផ្ទុះការសរសើរថា គួរឲ្យខ្នាញ់ខ្លាំងណាស់។

ទន្ទឹមនឹងនេះ មានអ្នកគាំទ្រជាច្រើន បានទន្ទឹងរងចាំស្តាប់ឈ្មោះរបស់ កូនស្រីលោកជំទាវជាខ្លាំង យ៉ាងណាក្តី មុនពេលសម្រាល និងក្រោយពេលសម្រាលភ្លាមៗនោះ បងប្អូនបានត្រឹមតែដឹង ឈ្មោះកូនស្រីជាភាសាអង់គ្លេស ថា«ចេសស៊ី» តែប៉ុណ្ណោះ ដែលនេះ ហាក់ធ្វើឲ្យមហាជនងើងឆ្ងល់ជាខ្លាំង ថាតើ អ្នកម៉ាក់ដែលធ្លាប់ទទួល មេដាយមាសបង្កើតកិត្តិយសឲ្យប្រទេស​នោះ ហេតុអ្វីមិនប្រើឈ្មោះជាភាសាខ្មែរ។

ផ្ទុយទៅវិញគឺនៅមិនទាន់រកឃើញនៅឡើយ ដោយ ក្រោយពេលសម្រាលបានរយៈពេល ៧ថ្ងៃ ស្របពេលដែល កូនស្រីនិងអ្នកម៉ាក់ ត្រូវត្រលប់ទៅផ្ទះវិញនោះ លោកប៉ា បានបញ្ជាក់ឈ្មោះកូនស្រីជាភាសាខ្មែរផ្លូវការ ថា «កែវ ពេជ្រសិរីមរកត» ពិតជាពិរោះខ្លាំងណាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកជំទាវ ស៊ន សៀវម៉ី 
លោកជំទាវ ស៊ន សៀវម៉ី 
លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី
លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ស៊ន សៀវម៉ី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T